អាសន្នមកដល់ ! កូរ៉េខាងត្បូងបញ្ជាទិញយន្តហោះចម្បាំង ប្រភេទបំបាំងកាយពីអាមេរិក ចំនួន២០គ្រឿងបន្ថែមទៀត តម្លៃជិត ៣ពាន់លានដុល្លារ

អាសន្នមកដល់ ! កូរ៉េខាងត្បូងបញ្ជាទិញយន្តហោះចម្បាំង ប្រភេទបំបាំងកាយពីអាមេរិក ចំនួន២០គ្រឿងបន្ថែមទៀត តម្លៃជិត ៣ពាន់លានដុល្លារ

(សេអ៊ូល)៖ កូរ៉េខាងត្បូង កំពុងរៀបចំបញ្ជាទិញ យន្តហោះចម្បាំង F-35A ដែលអាចគេចមិនឲ្យ រ៉ាដាចាប់សញ្ញាបាន ចំនួន២០គ្រឿងបន្ថែមទៀត និងមានតម្លៃ ២,៩៦០លានដុល្លារអាមេរិក ដើម្បីបង្កើន សមត្ថភាពក្នុងការប្រយុទ្ធតាម ផ្លូវអាកាសរបស់ខ្លួនឲ្យកាន់តែរឹងមាំ នៅពេលណាមួយដែលមាន សង្រ្គាមផ្ទុះឡើង។ នេះបើតាមការផ្សាយដោយសារព័ត៌មានយុនហ៉ាប់ របស់កូរ៉េខាងត្បូង នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។

ការគ្រោងទិញបន្ថែមនូវយន្តហោះចម្បាំង ទាំង២០គ្រឿងនេះ បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង បានរងការគំរាមកំហែង ពីការបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ យន្តហោះធុន F-35A គឺពិបាកក្នុងការចាប់សញ្ញាដោយប្រព័ន្ធរ៉ាដាណាស់ ដែលប្រការនេះអនុញ្ញាត ឲ្យពួកវាអាចធ្វើប្រតិបត្តិការ នៅក្នុងដែនអាកាសដែលមានការការពារខ្លួនក្នុងកម្រិតខ្ពស់ ហើយមិនងាយឲ្យយន្តហោះចម្បាំងធម្មតាៗ ទប់ទល់បានថែមទៀតផង។ សមត្ថភាពពិសេសៗនេះ អាចធ្វើឲ្យយន្តហោះ F-35A បំផ្លាញរាល់ ទីបញ្ជាការ និងកម្ចាត់ចោលទាំងស្រុងនូវ មូលដ្ឋានទ័ពរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៣ យោធាកូរ៉េខាងត្បូង បានទិញយន្តហោះចម្បាំង F-35A ចំនួន៤០គ្រឿង ពីសហរដ្ឋអាមេរិក ដែលនឹងដាក់ឲ្យប្រើប្រាស់នៅចន្លោះឆ្នាំ ២០១៨-២០២១ ហើយនៅពេលនោះខ្លួនថាអាចនឹង ទិញយន្តហោះចម្បាំងប្រភេទនេះ ចំនួន២០គ្រឿងបន្ថែមនៅពេលក្រោយទៀត អាស្រ័យលើស្ថានភាពសន្តិសុខនៅ ឧបទ្វីបកូរ៉េ។

យន្តហោះចម្បាំងប្រភេទ F-35 មាន០៣ស៊េរីរួមមាន F-35A (សម្រាប់ទ័ពអាកាស), F-35B (សម្រាប់ពួកម៉ារីន និងអាចធ្វើការហោះឡើងពីផ្លូវមានចម្ងាយខ្លី និងចុះចតដូចឧទ្ធម្ភាគចក្របាន), និង F-35C (សម្រាប់ពួកណាវី ប្រើប្រាស់នៅលើនាវា)៕

ប្រភព ៖ freshnewsasia

  • អាសន្នមកដល់ ! កូរ៉េខាងត្បូងបញ្ជាទិញយន្តហោះចម្បាំង ប្រភេទបំបាំងកាយពីអាមេរិក ចំនួន២០គ្រឿងបន្ថែមទៀត តម្លៃជិត ៣ពាន់លានដុល្លារ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជីវិតនិងសង្គម
Tags: