ស្ត្រីក្នុងរូបតំណាង ថើបគ្នានៅ Times Square ទទួលមរណៈភាព ក្នុងអាយុ៩២ឆ្នាំ

សហរដ្ឋអាមេរិក៖ ស្រ្តីម្នាក់នៅក្នុងរូបថតតំណាងមួយ ដែលបង្ហាញពីការថើបគ្នាជាមួយកងនាវិកម្នាក់ នៅ Times Square នៃទីក្រុងញូវយ៉ក ក្នុងថ្ងៃប្រារព្ធពិធីបញ្ចប់នៃសង្គ្រាមលោកលើកទី២ បានទទួលមរណៈភាពហើយ ក្នុងអាយុ៩២ឆ្នាំ។

លោកយាយ Greta Zimmer Friedman ដែលបានភៀសខ្លួនពីប្រទេសអូទ្រីស ក្នុងកំឡុងសង្គ្រាម កាលពីមានអាយុ១៥ឆ្នាំ បានស្លាប់កាលពីថ្ងៃ ព្រហស្បតិ៍ នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Richmond រដ្ឋ Virginia សហរដ្ឋអាមេរិក ដោយសារតែវ័យជរា។ នេះបើយោងតាមសម្តីរបស់កូនប្រុសលោកយាយ លោក Joshua Friedman។ 

លោកយាយ Greta Friedman កាលនៅអាយុ២១ឆ្នាំ ជាជំនួយការពេទ្យធ្មេញ ដោយស្ថិតនៅក្នុងឯកសណ្ឋានគិលានុបដ្ឋាយិកា នៅពេលដែលគាត់បានក្លាយជាផ្នែកមួយនៃរូបថតដ៏ល្បីល្បាញបំផុតនៃសតវត្សទី២០។

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៥ ជាថ្ងៃដែលប្រទេសជប៉ុន បានចុះចាញ់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមលោកលើកទី២ ឬថ្ងៃនៃទិវា V-J Day (Victory over  Japan Day) ដែលមានន័យថា ជ័យជំនះលើប្រទេសជប៉ុន។ មនុស្សម្នារជាច្រើនចេញមកពីភោជនីយដ្ឋាន បារ និងរោងភាពយន្ត នាំគ្នាប្រមូលផ្តុំពាសពេញផ្លូវ ក្នុងទីក្រុងញូវយ៉ក ដើម្បីសាទរចំពោះព័ត៌មានមួយនេះ ហើយវាក៏ជាពេលដែលលោក George Mendonsa ដែលជាកងនាវិក ប្រទះឃើញលោកយាយ Friedman ហើយចាប់បង្វិលមួយជុំ និងថើប ដើម្បីអបអរក្នុងថ្ងៃនេះ ប៉ុន្តែពួកគេទាំងពីរអ្នកមិនស្គាល់គ្នាពីមុនមកនោះទេ។

រូបថតនោះត្រូវបានថតដោយលោក Alfred Eisenstaedt ដោយដាក់ឈ្មោះថា "V-J Day in Times Square" ប៉ុន្តែត្រូវបានគេស្គាល់សាមញ្ញបំផុតថា "The Kiss" ឬ "ការថើប" ហើយត្រូវបានបោះពុម្ពផ្សាយជាលើកដំបូង នៅក្នុងទស្សនាវដ្តីជីវិត ដោយកប់ជ្រៅក្នុងទំព័រទស្សនាវដ្តី។ ច្រើនឆ្នាំកន្លងទៅ រូបថតនេះត្រូវបានគេស្គាល់ជាច្រើន ហើយមនុស្សមួយចំនួនបានអះអាងថា ជាការថើបគ្នារបស់គូស្នេហ៍មួយគូ។

លោក Joshua Friedman បាននិយាយថា ម្តាយរបស់លោកបានហៅព្រឹត្តិការណ៍នោះថាកើតឡើងទាន់ហន់។ នៅក្នុងកិច្ចសំភាសន៍ជាមួយ Veterans History Project កាលពីឆ្នាំ២០០៥ លោកយាយ បានិយាយថា "ការថើបនោះមិនច្រើនណាស់ណាទេ, វាគ្រាន់តែមនុស្សគ្រប់គ្នា សម្តែងការអបអរសាទរតែប៉ុណ្ណោះ។ វាមិនមែនជាព្រឹត្តិការណ៍រូមែនទិចអ្វីនោះទេ" ។

គួរបញ្ជាក់ថា សពលោកយាយ Friedman នឹងត្រូវយកទៅបញ្ចុះនៅឯមន្ទីរបញ្ជុះសពជាតិ Arlington ជាប់នឹងសពប្តីក្រោយរបស់គាត់ លោក Misha Friedman៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ត្រីក្នុងរូបតំណាង ថើបគ្នានៅ Times Square ទទួលមរណៈភាព ក្នុងអាយុ៩២ឆ្នាំ

ស្ត្រីក្នុងរូបតំណាង ថើបគ្នានៅ Times Square ទទួលមរណៈភាព ក្នុងអាយុ៩២ឆ្នាំ

ស្ត្រីក្នុងរូបតំណាង ថើបគ្នានៅ Times Square ទទួលមរណៈភាព ក្នុងអាយុ៩២ឆ្នាំ

ស្ត្រីក្នុងរូបតំណាង ថើបគ្នានៅ Times Square ទទួលមរណៈភាព ក្នុងអាយុ៩២ឆ្នាំ