បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​រថយន្ត​ស្ព័រ Ford Mustang 2016 ដែល​អ្នក​គួរ​ដឹង

ជាមួយ​នឹង​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់ និង​ការ​ផ្តល់​ជូន​ភាព​សង្ហា​ឥត​ខ្ចោះ រថយន្ត Ford Mustang ជា​ប្រភេទ​រថយន្ត​ស្ព័រ​ថ្មី​មួយ​ល្បី​លើ​ពិភព​លោក។ អស់​រយៈ​ពេល​៥០​ឆ្នាំ​មក​នេះ Mustang បាន​ផ្លាស់​ប្តូរ​រូប​រាង និង​បច្ចេកវិទ្យា​ស្រប​នឹង​រចនាបថ​បែប​ទាន់​សម័យ ដែល​មាន​លក្ខណៈ​ជា​ប្រភេទ​រថយន្ត​បែប​ស្ព័រ ហើយ​សាក​សម​ឥត​ខ្ចោះ​ជាមួយ​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​នា​យុគ​សម័យ​ថ្មី។

 

ការ​រចនា​ Ford Mustang ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​បំពាក់​បន្ថែម​ប្រព័ន្ធ ផ្តល់​ព័ត៌មាន​ ការ​គ្រប់​គ្រង និង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​រថយន្ត និង​អ្នក​បើក​បរ។ ជាមួយ​នឹង​រូបរាង​ដ៏​ទាក់​ទាញ Mustang ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា​ថ្មី​ជា​ច្រើន​ដូចជា៖

 

– ប្រព័ន្ធ​បញ្ឆេះ​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​ជាមួយ​នឹង​ការ​ចុច​ប៊ូតុង (Push-Button Start)

 

– ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន​តាម​ស្ថានភាព​ផ្លូវ (Selectable driving mode – Normal, Snow/Wet, Sport, Track)

 

– ការ​បំពាក់​បច្ចេកវិទ្យា MyKey® ផ្តល់​ភាព​ងាយ​ស្រូល​ដល់​អាណាព្យាបាល​កំណត់​ល្បឿន​នៃ​ការ​បើក​បរ​ទៅ​លើ​រថយន្ត​កូនៗ ដើម្បី​ធានា​បាន​សុវត្ថិភាព​ជាមួយ​នឹង​បច្ចេកវិទ្យា SYNC® with MyFORD Touch ជាមួយ​នឹង​អេក្រង់​អិលស៊ីឌី​ទំហំ​៨​អ៊ីញ ជា​បច្ចេកវិទ្យា​ដែល​អាច​ផ្តល់​ឲ្យ​អ្នក​បើក​បរ​ប្រើ​ប្រាស់​សំឡេង​របស់​ខ្លួន​សម្រាប់​បញ្ជា​ទៅ​លើ​ប្រព័ន្ធ​ទំនាក់​ទំនង និង​ការ​កម្សាន្ត​ផ្សេងៗ (Voice-Activated Communications and Entertainment System)

 

បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​រថយន្ត​ស្ព័រ Ford Mustang 2016 ដែល​អ្នក​គួរ​ដឹង

 

– ភ្លើង​បំភ្លឺ​ចំហៀង​រថយន្ត​ទាំង​សង​ខាង ពេល​បើក​ទ្វារ​រថយន្ត (Puddle Lamp with Pony Projection Lights)

 

បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​រថយន្ត​ស្ព័រ Ford Mustang 2016 ដែល​អ្នក​គួរ​ដឹង

 

– ចង្កៀង​គជ់​បំពាក់​ដោយ​ភ្លើង LED ប្រភេទ​ស្ព័រ​៣​ឆ្នូត (Headlamps – HID with Signature Lighting)

 

បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​រថយន្ត​ស្ព័រ Ford Mustang 2016 ដែល​អ្នក​គួរ​ដឹង

 

– ចង្កៀង​ស្តុប​ក្រោយ​បំពាក់​ដោយ​ភ្លើង​ស៊ីញ៉ូ​ប្រដេញ​គ្នា (LED Tail lamps with Sequential tail lamps)

 

បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​រថយន្ត​ស្ព័រ Ford Mustang 2016 ដែល​អ្នក​គួរ​ដឹង

 

Mustang ក៏​បំពាក់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​មួយ​ចំនួន​ទៀត ដូចជា ប្រព័ន្ធ​ផ្តល់​សញ្ញា​ពេល​មាន​រថយន្ត​មក​ក្បែរ (Blind Spot Information System) រួម​ជាមួយ​នឹង​ឧបករណ៍​សម្រាប់​បញ្ជាក់​ប្រាប់​អ្នក​បើក​បរ​នៅ​ក្នុង​ករណី​ដែល​មាន​ឧបសគ្គ​នៅ​ពី​ក្រោយ (Cross Traffic Alert) និង​ប្រព័ន្ធ​កំណត់​ល្បឿន​នៃ​ការ​បើក​បរ (Adaptive Cruise Control) ដែល​អាច​ផ្តល់​នូវ​ភាព​រំញោច​ ដើម្បី​កំណត់​លើ​ល្បឿន ក៏​ដូចជា​ចម្ងាយ​ចំពោះ​រថយន្ត​ដែល​បើក​នៅ​ពី​ខាង​មុខ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ដើម្បី​ ចៀស​ផុត​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់។

 

ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​មាន​កំណើន​យាន​យន្ត ការ​កក​ស្ទះ​ចរាចរណ៍​ក៏​កាន់​តែ​មាន​ច្រើន​ឡើងៗ​ផង​ដែរ។ Ford Mustang ត្រូវ​បំពាក់​ដោយ​ម៉ាស៊ីន EcoBoost ដែល​មាន​កម្លាំង​ខ្លាំង សន្សំ​សំចៃ​ប្រេង និង​កាត់​បន្ថយ​ការ​ប៉ះពាល់​លើ​បរិស្ថាន។ ការ​រចនា Mustang ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ គឺ​ដើម្បី​បង្កើន​ទំនុក​ចិត្ត សុវត្ថិភាព និង​ផាសុកភាព​សម្រាប់​អ្នក​បើក​បរ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូល​ផេក​ហ្វេសប៊ុក www.facebook.com/RMAFordCambodia ៕

 

បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​រថយន្ត​ស្ព័រ Ford Mustang 2016 ដែល​អ្នក​គួរ​ដឹង

 

អត្ថបទ៖ ពាណិជ្ជកម្ម