បើសិនជាផឹកទឹកដូងតាមរបៀបនេះនឹងស្លាប់ភ្លាមៗដោយមិនដឹងខ្លួន

ទឹកដូងវាមានសាធាតុប៉ូតាស្យូមខ្ពស់ណាស់ ហើយបើសិនជាអ្នកផឹកវាច្រើនហួសប្រមាណនោះវានឹងបណ្តាលអោយអ្នកមានគ្រោះថ្នាក់។

ជាក់ស្តែងលោកវេជ្ជៈបណ្ឌិត ចាស្ទីន ហាគីមៀន រួមនិងសហការីរបស់លោក នៅនាយកដ្ឋានផ្នែកបេះដូង នៅមន្ទីរពេទ្យ Queen នៅសហរដ្ឋអាមេរិក បានចេញផ្សាយនូវសៀវភៅមួយក្បាលដែលមានចំណងជើងថា “ការស្លាប់ដោយសាការផឹកទឹកដូង” ។

នៅក្នុងសៀវភៅនេះ គឺបាននិយាយពីបុរសវ័យ 42 ឆ្នាំម្នាក់បានស្លាប់ដោយសារតែមានបរិមាណនៃប៉ូតាស្យូមនៅក្នុងរាងកាយច្រើនហួសប្រមាណ ដែលវាបណ្តាលអោយបុរសអ្នកជម្ងឺរួមនេះ មានជម្ងឺបេះដូង ក្រោយពីផឹកទឹកដូងច្រើនហួសកម្រិត។បុរសរងគ្រោះបានផឹកទឹកដូងអស់ចំនួន 325 មីលីលីត្រ ក្នុងអំឡុងពេលលេងកីឡា ហើយភ្លាមនោះគាត់ស្រាប់តែឈឺក្បាល ហើយបាត់បង់ស្មារតីតែម្តង។នៅពេលបញ្ជូនទៅមន្ទីរពេទ្យភ្លាមនិងមានអត្រាបេះដូងនិងសម្ពាធឈាម បានធ្លាក់ចុះទាបគួរអោយកត់សម្គាល់ ហើយរាងកាយចាប់ផ្តើមក្តៅ និងមានអាការៈវង្វេងវង្វាន់ទៀតផង។បុរសម្នាក់នេះបានធូរស្រាលឡើងវិញ នៅរយៈពេល ពីបីថ្ងៃក្រោយមក។

បើសិនជាយើងកាន់តែនិយាយទៅវាចេះតែវែង គឺថា ចំពោះមូលហេតុដែលធ្វើអោយអ្នកឡើងកម្រិតប៉ូតាស្យូមគឺអាចបណ្តាលមកពីបញ្ហាមួយចំនួនផងដែរ ដូចជា៖ ដោយសារអ្នកមានជម្ងឺទឹកនោមផ្អែម,មានរបួសឬ មានជម្ងឺស្ត្រេស,មានជំងឺតម្រងនោម និង ការប្រើប្រាស់អង់ទីប្យូទិច ជាដើម។

សារធាតុHyperkalemia ដែលវាមានកំហាប់ប៉ូតាស្យូមច្រើននេះ ត្រូវបានគេជឿថា មូលហេតុនៃជម្ងឺបេះដូង ។ បើសិនជានៅក្នុងរាងកាយរបស់យើង មានកម្រិតសារធាតុមួយនេះច្រើនពេកនោះវានឹងធ្វើអោយបេះដូងគាំងលែងដើរ ហើយនៅទីបំផុតអ្នកនឹងស្លាប់ជាមិនខានឡើយ។

ជារៀងរាល់ថ្ងៃរាងកាយរបស់មនុស្សពេញវ័យ ត្រូវការសារធាតុប៉ូតាស្យូម ដែលបានកំណត់ដោយវិទ្យាស្ថានវេជ្ជៈសាស្ត្រគឺ ចំនួន 4700 មីលីក្រាម ។

ទោះជាយ៉ាងណាក៏ដោយ ទឹកដូងវាគឺមានប្រយោជន៏ផងដែរ ដែលវាអាចជួយកាត់បន្ថយការខ្សោះជាតិទឹកនៅក្នុងរាងកាយ , ជួយសារពាង្គកាយអោយស្រូបនូវសារធាតុបំប៉នដែលសំខាន់ៗ ដូចជា សារធាតុរ៉ែ, វីតាមីន ជាដើម។

ជុំវិញករណីមួយនេះអ្នកគួរតែញ៉ាំទឹកដូងតាមការគួរអោយមិនត្រូវញ៉ាំវាច្រើនពេកនោះទេ ព្រោះវានឹងធ្វើអោយអ្នកចូលពេទ្យដូចអ្នកជម្ងឺដូចដែលបានរៀបរាប់ខាងលើនេះ៕

ប្រភព: familylifegoals.com

ដកស្រង់ពី៖ khmerwonder


Related Posts