មេរោគថ្មីកំពុងវាយប្រហារពេញ Facebook តែមានវិធីការពារ

មេរោគអ៊ីនធឺណិតប្រភេទថ្មីទើបបង្ហាញខ្លួនមកវាយប្រហារគណនីនានាពេញបណ្ដាញសង្គម Facebook។

គណនីដែលឆ្លងមេរោគនោះនឹងផ្ញើ Link ហើយ Tag ទៅលើគណនី Friend របស់គេដោយស្វ័យប្រវត្តហើយប្រសិនគណនីណាចុច Link ទាំងនោះនឹងអាចឆ្លងមេរោគប្រភេទនោះ។

សម្រាប់ប្រិយមិត្តដែលចុច Link ទាំងនោះលើ Chrome គឺមានឱកាសឆ្លងច្រើន បើសិនធ្វើការដំឡើង Extension ” Gico ” ដែល Link តម្រូវឲ្យដំឡើង។ វិធីទប់ស្កាត់មេរោគនោះ គឺតម្រូវលុបចោល Extension ” Gico ” ជាបន្ទាន់ (Remove)។ ក្នុងនោះ សម្រាប់អ្នកប្រើ Firefox ឬបើកតាម Facebook App មិនអាចឆ្លងមេរោគប្រភេទនេះទេ៕

ប្រភព៖ sabay

 


Related Posts