អ្នកកាសែត​បើកហាង​កាហ្វេ​ដើម្បី​សិស្ស​ក្រីក្រ​៥០០​នាក់​នៅ​ស្វាយរៀង​ និពន្ធដោយ : ថ្មីៗ       September-12-2016, 5:32 pm         75

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកកាសែត​បើកហាង​កាហ្វេ​ដើម្បី​សិស្ស​ក្រីក្រ​៥០០​នាក់​នៅ​ស្វាយរៀង​«​កាហ្វេ​១​កែវ ជួយ​សិស្ស​១​នាក់​ឲ្យ​ទទួលបាន​ការសិក្សា​» ជា​ពាក្យស្លោក​របស់​ហាង​កាហ្វេ​តា​គិ​ន (Takin Café) ដែល​ទើប​បើក​ដំណើរការ​នៅ តាម​បណ្តោយ​ផ្លូវ​៣២២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា​។ អាជីវកម្ម​ខ្នាតតូច​មួយ​នេះ ផ្តួចផ្តើមឡើង​ដោយ​អ្នកកាសែត​ឈ្មោះ ម៉ៃ ទិ​ត្យ​ថា​រ៉ា ក្នុង​គោលបំណង​ស្វែងរក​ប្រាក់ចំណូល​បន្ថែម​ដើម្បី​យកទៅ​ឧបត្ថម្ភ​ការសិក្សា​របស់​សិស្ស​ក្រីក្រ​ប្រមាណ​៥០០​នាក់​នៅ​ខេត្តស្វាយរៀង​។​

​អស់​រយៈពេល​ជាង​២​ឆ្នាំ​ហើយ មជ្ឈមណ្ឌល​ភាសាបរទេស​តា​គិ​ន (Takin Foreign Language Center) ផ្តល់​ការសិក្សា​ដោយ​ឥតគិតថ្លៃ​លើ​ជំនាញ​កុំព្យូទ័រ និង​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ក្រីក្រ​នៅក្នុង​ទី​រួម​ខេត្តស្វាយរៀង​។  បងប្អូន​ត្រកូល​ម៉ៃ ក្នុងនោះ​បីនាក់​ជា​អ្នកកាសែត រួមមាន លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា លោក ម៉ៃ គុណ​មករា និង លោក ម៉ៃ វីរៈ បាន​យក​ផ្ទះ​របស់ខ្លួន​បង្កើតជា​សាលា​នេះ​ដើម្បី​ឧទ្ទិស​ដល់ ព្រឹទ្ធាចារ្យ ម៉ៃ គិ​ន ដែលជា​ឪពុក​បង្កើត និង​ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ​នៅ​ទីកន្លែង​កំណើត​របស់​ពួកគេ​។​

អ្នកកាសែត​បើកហាង​កាហ្វេ​ដើម្បី​សិស្ស​ក្រីក្រ​៥០០​នាក់​នៅ​ស្វាយរៀង​ និពន្ធដោយ : ថ្មីៗ       September-12-2016,  5:32 pm         75

​លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា ការី​និពន្ធ​ព័ត៌មាន​នៅ​កាសែត​ខ្មែរ​ថា​ម​ស៍ ដែលមាន​បទពិសោធ​ក្នុង​វិស័យ​ព័ត៌មាន​អស់​ប្រមាណ​១៥​ឆ្នាំ​មក​នោះ បាន​ឆ្លៀតពេល​ដ៏​មមាញឹក​របស់ខ្លួន​ដើម្បី​សកម្មភាព​សប្បុរសធម៌​។ លោក​បាន​អះអាងថា ដំណើរការ​របស់​សាលា ពឹងផ្អែក​ទាំងស្រុង​លើ​ការរួមចំណែក​បរិច្ចាគ​របស់​សប្បុរសជន និង​ប្រាក់បៀវត្ស​មួយចំនួន​របស់​បងប្អូន​លោក ប៉ុន្តែ​ការចំណាយ​កាន់តែ​ខ្ពស់ ហេតុ​ដូច្នេះហើយ បានជា​លោក​បាន​សម្រេចចិត្ត​បើកហាង​កាហ្វេ​ដើម្បី​រក​ចំណូល​បន្ថែម​។​

​ចំណូល​បន្ថែម​នេះ នឹង​ប្រើប្រាស់​លើ​ការចំណាយ​ផ្សេងៗ​នៅ​សាលា​ដូចជា​ទឹក ភ្លើង សម្ភារ​សិក្សា ប្រាក់ឧបត្ថម្ភ​គ្រូ ក៏ដូចជា​រង្វាន់​លើកទឹកចិត្ត​សម្រាប់​សិស្ស​ពូកែ​ជាដើម​។

អ្នកកាសែត​បើកហាង​កាហ្វេ​ដើម្បី​សិស្ស​ក្រីក្រ​៥០០​នាក់​នៅ​ស្វាយរៀង​ និពន្ធដោយ : ថ្មីៗ       September-12-2016,  5:32 pm         75

​នា​ដំណើរការ​ថ្ងៃ​ដំបូង ហាង​កាហ្វេ​តា​គិ​ន របស់លោក ថា​រ៉ា ទទួលបាន​នូវ​ការលើកទឹកចិត្ត​គាំទ្រ​យ៉ាងខ្លាំង​ពី​បណ្តា​មិត្តភក្តិ​ដែលជា​អ្នកសារព័ត៌មាន និង​បុគ្គលិក​អង្គការ​-​ក្រុមហ៊ុន នានា​។ ទោះបីជា​យ៉ាងណាក៏ដោយ កាហ្វេ​តា​គិ​ន អាច​ប្រើប្រាស់​ទីតាំង​របស់​អង្គការ​លើកកម្ពស់​ស្ត្រី «WECREATE | CAMBODIA» ដែល​ស្ថិត​នៅផ្ទះ​លេខ​១២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ចាប់ពី​ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង​១​រសៀល​ប៉ុណ្ណោះ  ហើយ​ពេល​ថ្ងៃ កាហ្វេ​តា​គិ​ន ត្រូវ​លក់​ចល័ត​តាម​ម៉ូតូ​។​

​ការ​ជាវ​ចាប់ពី​៥​កំប៉ុង​ឡើងទៅ នឹងមាន​សេវា​ដឹកជញ្ជូន​ដល់ទី​កន្លែង [​សម្រាប់​អតិថិជន​ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីតាំង​លក់​]​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១៧ ៥០០ ៥០៣ ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ៕