អ្នកនយោបាយអាេមរិក​​​ក្នុងរឿង​​​ក្តីឆបោកនៅ​​​កម្ពុជាធ្វើអត្តឃាត

សមាជិកសភាប្រចាំរដ្ឋញូយ៉កម្នាក់ ដែលស្ថិតក្នុងចំណោមចុងចោទក្នុងរឿងក្តីឆបោកដ៏ធំមួយនៅតុលាការក្រុងភ្នំពេញ បានបាញ់សម្លាប់ខ្លួនឯងកាលពីថ្ងៃសុក្រនៅទីកប់ខ្មោចក្នុងក្រុងរ៉ូឆេស្ទឺ ជាផ្នែកមួយនៃមណ្ឌលរបស់លោកក្នុងក្រុងញូយ៉កភាគខាងជើង។ លោក វីលៀម ណូចេ (William Nojay) អាយុ៥៩ឆ្នាំ ក៏ជាពិធីករកម្មវិធីវិទ្យុ មេធាវី សហគ្រិន និងជាឪពុករបស់កូនបីនាក់ ស្ថិតក្នុងចំណោមបុរសបួននាក់ដែលប្តឹងដោយពេទ្យធ្មេញនៅក្រុងភ្នំពេញពីបទឆបោក បន្ទាប់ពីលោកស្រីបានដាក់ប្រាក់វិនិយោគមួយលានដុល្លារក្នុងក្រុមហ៊ុនកសិកម្មមួយ ដែលមិនដែលបានចាប់ផ្តើមដំណើរការសោះ។ ចុងចោទផ្សេងទៀតមាន លោក ស៊ីចាន់ សីុវ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក រិច្ឆឺ សាន (Richer San) អ្នកជំនួញខ្មែរសញ្ជាតិអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ា និង លោក ថូម៉ាស វីលឹម (Thomas Willems) អ្នកជំនួញមកពីរដ្ឋតិចសាស។ ក្រុមហ៊ុន អាក្រា (Akra Agriculture Partners) ជាក្រុមហ៊ុនដើមហេតុនៃរឿងក្តីនេះ មានបំណងលើកកម្ពស់ជីវភាពកសិករកម្ពុជា ដោយបង្កើនផលិតកម្មនិងបើកទីផ្សារថ្មីៗ។ យោងតាមក្រុមមេធាវីការពារក្តីរបស់លោកស្រី អេង លីគង់ ជាវេជ្ជបណ្ឌិតដែលអះអាងថា លោកស្រីត្រូវបានគេឆបោកនោះ ទោះជាការជាប់ពាក់ព័ន្ធរបស់លោកក្នុងក្រុមហ៊ុននេះនៅមិនច្បាស់ក៏ដោយ ក៏ឈ្មោះរបស់លោក វីលៀម ណូចេ បានលេចឡើងនៅលើគណនីរបស់ក្រុមហ៊ុនមួយចំនួន។ ពីមុន […]

The post អ្នកនយោបាយអាេមរិក​​​ក្នុងរឿង​​​ក្តីឆបោកនៅ​​​កម្ពុជាធ្វើអត្តឃាត appeared first on The Cambodia Daily.