របៀបធ្វើ ភ្លាកំពិសស្រស់

របៀបធ្វើ ភ្លាកំពិសស្រស់

គ្រឿងផ្សំ

  • កំពិសរស់ 200g
  • គល់ស្លឹកគ្រៃហាន់ស្តើង 1ស្លាបព្រាបាយ
  • រំដេងស្រស់បុកឲ្យម៉ត 1ស្លាបព្រាកាហ្វេ
  • ស្លឹកក្រូចសើចហាន់ជាសសៃៗ 1ស្លាបព្រាកាហ្វេ
  • អង្ករលីង(លីងដោយខ្លួនឯងឲ្យឡើងក្រហម កន្លាតឈ្ងុយល្អ) បុកឲ្យម៉ត់ 1ស្លាបព្រាបាយ
  • ទឹកប្រហុកចំហុយ (បើមិនចេះញ៉ាំប្រហុកកុំដាក់) 1ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
  • ខ្ទឹមក្រហមចិតស្តើងៗ 1ស្លាបព្រាបាយ
  • ម្ទេសហ៊ឹរ ហាន់តូចៗ ឬុបុកឲ្យម៉ត់
  • ជីរណាកាត់ប្រវែងមួយថ្នាំងដៃ 3សន្លឹក
  • ជីអង្កាម 4ទៅ5ត្រួយ
  • សណ្តែកកួរខ្ចីៗកាត់ខ្លីៗ 1ផ្លែ
  • ត្រប់ស្រួយហាន់ស្តើង(មើលរូប) 1ផ្លែ
  • ត្រកួនឈ្លក់ទឹក 1ដើម
  • ស្លឹកភ្លូ 1សន្លឹក (បើមិនចេះញ៉ាំ មិនបាច់ដាក់ក៏បាន)
  • ទឹកត្រីឆ្ងាញ់(មិនប្រៃពេកមិនសាបពេក) 2ស្លាបព្រាបាយ
  • ម្សៅស៊ុបរ៉តឌី ឬខ្នរ 1ចឹប
  • ប៊ីចេង 1ចឹប(ដាក់ក៏បានមិនដាក់ក៏បាន)
  • ស្ករស 1ទៅ2ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ 3ទៅ5ស្លាបព្រាបាយ (អាស្រ័យលើចំណូលចិត្តរបស់លោកអ្នក ថាតើលោកអ្នកចូលចិត្តជូរល្មម ឬជូរខ្លាំង)
វិធីធ្វើ
  1. យកបន្លែ និងជីទាំងអស់មកលាងទឹក កាត់ ចិត ហាន់ រក្សាទុកមួយឡែកសិន។
  2. យកកំពិសរស់មកលាងទឹក រើសសម្រាមចេញឲ្យស្អាត។
  3. យកចានកាធុនមួយមក រួចចាក់កំពិសចូល រួចចាក់បន្លែ និងគ្រឿងទាំងអស់ចូល។
  4. ច្របល់ចូលគ្នាឲ្យសព្វជាតិ ភ្លក្សមើលរួចថែមថយរសជាតិតាមចំណូលចិត្ត។

របៀបធ្វើ ភ្លាកំពិសស្រស់

ប្រភព ៖ recipe

  • របៀបធ្វើ ភ្លាកំពិសស្រស់已关闭评论
  • 28 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ចំនេះដឹង
Tags: