របៀបធ្វើ ជ្រក់ឆៃថាវ

របៀបធ្វើ ជ្រក់ឆៃថាវ

គ្រឿងផ្សំ

  • ឆៃថាវ ៥ ឬ ៦ មើម
  • ស្ករ
  • អំបិល
  • ទឹកខ្មេះ ឬក្រូចឆ្មារ
  • ម្ទេស ២ ឬ ៣ផ្លែ
វិធីធ្វើ
  1. យកឆៃថាវចិតសំបក លាងអោយស្អាត រួចហាន់ជាចំណិតប៉ុនចង្អុលដៃ ។
  2. បន្ទាប់មកប្រលាក់អំបិល ២ស្លាបព្រាទុកចោល ទាល់តែចេញជាតិហាងអស់(ប្រហែល២ឬ៣ម៉ោង)។
  3. យកឆៃថាវលាងទឹកអោយអស់ជាតិអំបិល រួចត្រាំទឹកត្រជាក់ចោលមួយសន្ទុះ ចាំស្រង់ចេញ ទុកអោយស្រស់ទឹក។ ។
  4. បន្ទាប់មកលាយសរ្ក២ឬ៣ស្លាបព្រាបាយតាមចូលចិត្តផ្អែមតិចឬខ្លាំង ជាមួយទឹកខ្មេះ ឬទឹកក្រូចឆ្មារ៣ស្លាបព្រាច្របល់អោយសព្វល្អ ទុក១ថ្ងៃទៅ២ថ្ងៃជាការស្រេច។
  5. អាចញុំជាមួយត្រីអាំងឬ ត្រីចៀនក៏បាន។ ថែមម្ទេសពីលើបើចូលចិត្ត ៕

ប្រភព ៖ recipe