ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា ធ្វើ​ឲ្យ​មាន​ទឹកជំនន់ លិច​អាងទឹក​តា​ម៉ុក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ និពន្ធដោយ : ថ្មីៗ       September-12-2016, 6:16 pm         755

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា ធ្វើ​ឲ្យ​មាន​ទឹកជំនន់ លិច​អាងទឹក​តា​ម៉ុក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រូបភាពពីហ្វេសក្រសួងធនធានទឹក និងឧតុនិយម​ភ្នំពេញ​៖ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​មកនេះ អាងទឹក​តា​ម៉ុក​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ហក់​ឡើង​លើស​កម្រិត​ប្រកាស​ឲ្យ​ប្រុង​យ័​ត្ន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

​កម្ពស់​ទឹក​ដែល​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​មាន​ត្រឹមតែ ២.៩០​ម៉ែត្រ ប៉ុន្តែ ភ្លៀង​ជាប់ៗ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បានធ្វើ​ឲ្យ​ទឹក​ហក់​ឡើង​រហូតដល់​២.៩១ ម៉ែត្រ ដែល​ធ្វើ​ឲ្យ​លិច​អាងទឹក​តា​ម៉ុក ក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ម៉ោង​៥​ល្ងាច ថ្ងៃទី​១២ កញ្ញា​នេះ​៕