ប្រទេសថៃកំពុងព្យាយាមបន្ថយភាពចលាចលពីវីរុស Zika ដោយសារខ្លាចប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍

ប្រទេសថៃកំពុងព្យាយាមបន្ថយភាពចលាចលពីវីរុស Zika ដោយសារខ្លាចប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍

(បាងកក)៖ បន្ទាប់ពីមានការចុះផ្សាយយ៉ាងផុសផុល ពីបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិពីការ ផ្ទុះឡើងនៃវីរុស Zika ក្នុងទីក្រុងបាងកកនោះ អាជ្ញាធរថៃបានព្យាយាមពន្យល់ពីឥទ្ធិពលនៃវីរុសនេះ ដែលវានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ត្រីដែលមានផ្ទៃពោះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។

ការសម្រេចពន្យល់ណែនាំដល់សាធារណជន ដែលប្រៀបដូចជាការបន្ថយកម្តៅនៃការព្រួយបារម្ភ លើ វីរុស Zika នេះ ក៏ព្រោះតែប្រទេសថៃមានការភ័យខ្លាចខ្លាំង ចំពោះការបាត់បង់ភ្ញៀវទេសចរ ដែលនាំឲ្យ ប្រទេសជាតិនេះខាតបង់ប្រាក់ចំណូល ខណៈវិស័យសន្តិសុខត្រូវបានរឹតបន្តឹងខ្លាំងស្រាប់ទៅហើយ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកផ្ទួនៗនៅតំបន់ទេសចរណ៍ភាគខាងត្បូង កាលពីខែសីហា។

គួរបញ្ជាក់ថាសង្កាត់ Sathon ដែលជាមូលដ្ឋានពាណិជ្ជកម្មស្នូលនៃទីក្រុងបាងកកប្រទេសថៃ បានផ្ទុះឡើងនូវករណីឆ្លងវីរុស្ស Zika រហូតដល់ទៅ ៥១ករណី ហើយមនុស្សមួយចំនួនត្រូវបាន គេរកឃើញថា ទើបតែបានធ្វើដំណើរមកពីប្រទេសសិង្ហបុរី។ គ្មានថ្នាំបង្កានៅឡើយទេសម្រាប់វីរុស Zika នេះ ខណៈការបង្កាមានតែវិធីកម្ចាត់ជម្រកសត្វមូស ចេញពីមូលដ្ឋានដែលមនុស្សរស់នៅតែប៉ុណ្ណោះ៕

ប្រភព៖ Freshnewsasia

  • ប្រទេសថៃកំពុងព្យាយាមបន្ថយភាពចលាចលពីវីរុស Zika ដោយសារខ្លាចប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជីវិតនិងសង្គម
Tags: