គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ពិចារណា​ប្រើ​សិទ្ធិ​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស​ដើម្បី​ស្វែង​រក​យុត្ដិធម៌​ជូន​ប្រជាជន​

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ​ថា​នឹង​​ពិចារណា​ប្រើ​សិទ្ធិ​ធ្វើ​មហាបាតុកម្ម​ទូទាំង​ប្រទេស​ប្រសិន​បើ​មិន​មានការ​​ស្វែង​រក​យុត្ដិធម៌​ជូន​ប្រជា​ពល​រដ្ឋ និង​ចរចា​រក​ដំណោះ​ស្រាយ​លើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ដែល​កំពុង​តាន​តឹង​ខ្លាំង​ទេ​នោះ​។