បញ្ហា​«​សុខភាព​»​ជា​ឧបសគ្គ​សម្រាប់​លោកស្រី គ្លី​ន​តុ​ន ទៅកាន់​តំណែង​ប្រធានាធិបតី​? និពន្ធដោយ : ថ្មីៗ       September-12-2016, 7:39 pm         75

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បញ្ហា​«​សុខភាព​»​ជា​ឧបសគ្គ​សម្រាប់​លោកស្រី គ្លី​ន​តុ​ន ទៅកាន់​តំណែង​ប្រធានាធិបតី​?​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន សម្រេច​លុបចោល​ការឃោសនា​នៅ​កាលីហ្វ័រ​នីញ៉ា ដោយសារ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ហើយ​គ្រូពេទ្យ​លោកស្រី​បាន​បង្ហើប​ថា លោកស្រី មាន​ជំងឺ​រលាក​សួត​។ ម្សិលមិញ ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទប់​ជំហរ​មិន​ចង់​ជាប់​និង​ជិត​សន្លប់​ក្នុងពេលដែល​លោកស្រី​ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​នៃ​វាយប្រហារ​អាគារ​ពាណិជ្ជ​កម្ម​ពិភពលោក ១១ កញ្ញា​។  វា​ជាស​ញ្ញា​អវិជ្ជមាន​មួយ ព្រោះ​ការបោះឆ្នោត​នៅ​មិន​ដល់ ២​ខែ​ស្រួលបួល​នោះ​។ ជាធម្មតា អ្នកបោះឆ្នោត​ប្រហែល​ចាំបាច់​ត្រូវ​ពិចារណា​ឡើយ​វិញ  ថា​គួរ​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន ឬ​អត់​។ នេះ​ក៏ដោយ សុខភាព​វា​សំខាន់បំផុត សម្រាប់​អ្នក​កាន់តំណែង​ប្រធានាធិបតី ព្រោះ​គេ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សម្រេចចិត្ត​ខ្ពស់ៗ និង​ដឹកនាំ​ប្រទេស​។

​ម្សិលមិញ បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ចាក​ចេញពី​ក​ន្លែ​គោរ​វិញ្ញាណ​ក្ខ័​ន្ធ​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​ភេរវកម្ម ១១​កញ្ញា លឿន​ខុស​ប្រក្រតី​។ ក្រុម​ស្និទ្ធ​លោកស្រី បាន​អះអាងថា លោកស្រី​មិនសូវ​ស្រួលខ្លួន ដោយសារ​ក្តៅ​ខ្លាំងពេក​។ ប៉ុន្តែ​ភ្លាមៗ​នោះ គេ​ស្រាប់តែ​ឃើញ​មាន​អ្នក​ចែកចាយ​វីដេអូ​ខ្លី ដែល​បង្ហាញ​ឲ្យ​ឃើញថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទប់​ជំហរ​ខ្លួន​មិន​ចង់​ជាប់​និង​ជិត​សន្លប់​ផង​ពេល​កំពុង​ដើរចូល​ក្នុង​ឡាន​។ លោកស្រី​ត្រូវគេ​គ្រា​ឡើង​រថយន្ត ដើម្បី​កុំ​ឲ្យ​ដួល ដោយមាន​ក្រុម Secret Service ឈរជុំវិញ​ផង​ដើម្បី​ការពារ​សុវត្ថិភាព​។​

​ប៉ុន្តែ​ក្រោយមក​គេ​ស្រាប់តែ​ឃើញ​លោកស្រី​លេចមុខ​ម្តងទៀត ដោយ​ពា​ក់វែន​តាខ្មៅ​ការពារ​កំដៅថ្ងៃ សើច ហើយ​លើកដៃ​បក់​ចុះឡើង​ដាក់​កាមេរ៉ា​។ ហ៊ី​ឡា​រី គ្លី​ន​តុ​ន​បានបញ្ជាក់​ភ្លាមៗ​ថា លោកស្រី​មាន​អារម្មណ៍​ស្រួលបួល​វិញ​ហើយ ក្រោយ​សម្រាក​បន្តិច​នោះ​។ តែ​វីដេអូ​ដែល​គេ​ចែកចាយ​គ្នា​នេះ​មាន​ផល​ប៉ះ​ពាក់​ខ្លាំង​ចំពោះ​យុទ្ធ​ន​ការឃោសនា​របស់លោក​ស្រី និង​ជំរុញ​ឲ្យ​គេ​គិតថា «​តើ​សុខភាព​លោកស្រី គ្លី​ន​តុ​ន ពិតជា​ល្អ​អាច​កាន់តំណែង​ប្រធានាធិបតី​បាន​ឬទេ​?»​។​

១.​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មាន​ជំងឺ​រលាក​សួត​
​យ៉ាងណា​ក៏ដោយចុះ បេក្ខជន​ប្រធានាធិបតី​វ័យ ៦៨ ឆ្នាំ​មកពី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មិនមែន​មិន​ស្រួលខ្លួន​ដោយសារ​ចាញ់​កម្តៅ​ឡើយ​។​បើ​យោងតាម​សារព័ត៌មាន Politico  គ្រូ​ពេ​ទ​របស់​លោកស្រី បាន​បង្ហើប​ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​កំពុងមាន​ជំងឺ​«​រលាក​សួត​»​។

​វេជ្ជបណ្ឌិត Lisa Bardack បាន​អះអាងថា ក្រោយ​ការត្រួតពិនិត្យ​និង​វិនិច្ឆ័យ​រោគ កាលពី​ថ្ងៃ​សុក្រ​ទី ៩ កញ្ញា​គេ​បាន​រកឃើញថា លោកស្រី​មាន​ជំងឺ​រលាក​សួត​នេះ​។  បច្ចុប្បន្ន ហ៊ី​ឡា​រី គ្លី​ន​តុ​ន កំពុង​ទទួល​ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ អង់​ទី​ប៊ី​យូ​ទិ​ក តែ​ក្នុងពេល​លោកស្រី​អញ្ជើញ​ទៅ​ចូលរួម​កម្មវិធី​រំលឹក​ខួប​លើក​ទី ១៥  នៃ​ការវាយប្រហារ​ភេរវកម្ម ក្តៅ​ខ្លាំង​និង​ប្រឈម​ការ​ខ្សោះ​ជាតិ​ទឹក​ផង​នោះ ទើប​ធ្វើ​ឲ្យ​លោកស្រី​ចង់​សន្លប់​បែបនេះ​។

​យ៉ាងណាមិញ ក្រុម​ឃោសនា​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ តែងតែ​អះអាងថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មាន​សុខ​ភាពល្អ​ណាស់ ហើយ​គេ​មិនដឹងថា​ពួកគេ​ព្យាយាម​លាក់បាំង​ជំងឺ​លោកស្រី​យូរ​ប៉ុណ្ណា​ហើយ​ឡើយ ទម្រាំ​ទម្លាយ​ឲ្យ​គេ​ដឹង​ពេលនេះ​។ 

២.​ហ៊ី​ឡា​រី​គ្លី​ន​តុ​ន លុបចោល​ការឃោសនា​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​
​មកដល់ពេលនេះ​អ្វីដែល​គេ​កត់សម្គាល់​ខ្លាំង​គឺ លោកស្រី គ្លី​ន​តុ​ន បានសម្រេច​លុបចោល​កា​រ​ឃោសនា​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដែល​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​អង្គារ​។ វា​បញ្ជាក់​ច្បាស់​ថា បញ្ហា​«​សុខភាព​»​កំពុង​ក្លាយជា​ឧបសគ្គ​សម្រាប់​ការឃោសនា​រក​សំឡេងឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​នេះ ខណៈដែល​ការបោះឆ្នោត​នឹង​មកដល់​ក្នុង​រយៈពេល​ជិត​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​។

​បើតាម​កាលវិភាគ​នៃ​ការឃោសនា លោកស្រី​ត្រូវ​ចូលរួម​ការឃោសនា និង​ផ្តល់​សុន្ទរកថា​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដោយ​សុន្ទរកថា​ផ្តោត​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ច​។  ហើយ​សកម្ម​ឃោសនា​នេះ​ក៏ រួមមាន​ទាំង​ការ​រៃអង្គាស​លុយ​គាំទ្រ​ការឃោសនា​បក្ស​ដែរ​។  គេ​មិនដឹង​ច្បាស់​ថា លោកស្រី​នឹងត្រូវ​ផ្អាក​សកម្មភាព​ឃោសនា​ច្រើន​ទៀត​ឬ​អត់​ឡើយ ទម្រាំ​សុខភាព​លោកស្រី ប្រសើរឡើង​ដូច​ធម្មតា​វិញ​។​

២.​បញ្ហា​សុខ​ភាពជា​បញ្ហា​ធំ​សម្រាប់​បេក្ខជន ដូ​ណា​ល់​ត្រាំ និង​លោកស្រី គ្លី​ន​តុ​ន​
​គូបដិបក្ខ​លោកស្រី ពោលគឺ​បេក្ខជន​ប្រធានាធិបតី​បក្ស​សា​ធាណ​រដ្ឋ និង​លោក ដូ​ណា​ល់ ត្រាំ ផ្ទាល់​កន្លងមក​ឆ្លៀតឱកាស​លើកយក​បញ្ហា​សុខភាព​លោកស្រី​ជា​ឧបករណ៍​ទម្លាក់​ប្រជាប្រិយភាព​លោកស្រី គ្លី​ន​តុ​ន​។ ហើយ​ការលេចចេញ​វីដេអូ និង​ព័ត៌មាន​ថា​លោកស្រី មាន​ជំងឺ​រលាក​សួត​នោះ ក៏​រឹតតែ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​លោកស្រី ថែមទៀត​។ 

​ជាធម្មតា ចង់​មិន​ចង់ អ្នកគាំទ្រ​លោកស្រី និង​អ្នក​មិនទាន់​សម្រេច​ថា​បោះ​ឲ្យ​អ្នកណា​នោះ ត្រូវ​ពិចារណ​ឡើងវិញ ចំពោះ​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​។ គេ​ដឹង​ច្បាស់​ថា តំណែង​ប្រធានាធិបតី​អាមេរិក​គួរតែ​ត្រូវ​កាន់កាប់​ដោយ​អ្នកនយោបាយ​ដែលមាន​សុខភាព​បរិបូរណ៍ និង​មាន​កម្លាំង​ពលំ​មាំមួន ព្រោះ​វា​ជា​កិច្ចការ​ធំ​និង​ស្មុគស្មាញ​បំផុត​។ តែ​និយាយ​ទៅ បេក្ខជន​ទាំងពីរ​រូប​សុទ្ធ​តែមាន​បញ្ហា​សុខភាព ហើយ​វ័យ​កាន់តែ​ជ្រេ​ខ្លាំងណាស់​ទៅហើយ​។​

​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មាន​វ័យ​៦៨ ឆ្នាំ ខណៈ​លោក ដូ​ណា​ល់ ត្រាំ មាន​វ័យ ៧០​ឆ្នាំ​។ ហើយ​បើសិនជា​លោក​ជាប់ឆ្នោត លោក​នឹង​ក្លាយជា​ប្រធានាធិបតី​វ័យ​ចំណាស់​ជាងគេ​ដែល​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទីមួយ​។ ចំណែក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ក្លាយជា​បេក្ខជន​ចំណាស់​បំផុត​ទី​២ បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ​។ ដូច្នេះហើយ អ្នក​ទាំងពីរ​នឹង​ប្រឈម​បញ្ហា​និង​ស​មា្ព​ធ​ខ្លាំង​ដូចគ្នា​នៅពេលដែល​និយាយ​ដល់​រឿង​សុខភាព​នេះ​៕