ចាំង គីម បង្ហាញមុខកូនភ្លោះប្រុស-ស្រីក្នុងទូរទស្សន៍

6 Videos


កាលពីពេលថ្មីៗនេះតារាសម្តែងស្រីជើងចាស់កូរ៉េខាងត្បូង នាង លី យុងអេ (LeeYoung Ae) ដែលនៅកម្ពុជា គេស្កាល់ថាជាតួនាង ចាំង គីម នៅក្នុងខ្សែភាពយន្តភាគរឿង «ជីវិតនាង ចាំង គីម » នោះបាននាំ កូនប្រុសស្រីភ្លោះដែលទើបតែមានអាយុ ៥ ឆ្នាំចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍មួយក្រោមប្រធានបទ «តារាចម្រៀង BluStar» ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ។
ចាំង គីម បង្ហាញមុខកូនភ្លោះប្រុស-ស្រីក្នុងទូរទស្សន៍
ដំបូងស្ថានីយទូរទស្សន៍បានចាប់បញ្ចាំងរឿងបច្ចុប្បន្នភាពនៃក្រុមគ្រួសាររបស់នាង លី យុងអេ ។ នាង លី យុងអេ បាននាំកូនប្រុសស្រីភ្លោះអាយុ ៥ ឆ្នាំ ឈ្មោះ Cheng Quan និង Cheng Bin បង្ហាញមុខនៅក្នុង កញ្ចក់ទូរទស្សន៍ ដើម្បីបង្ហាញពីជីវភាពរស់នៅរបស់ក្រុមគ្រួសារដ៏មានសុភមង្គលមួយនេះទើបទស្សនិកជនបាននាំ គ្នាភ្ញាក់ផ្អើលថា កូនភ្លោះប្រុសស្រីមួយគូនេះឆាប់ធំ និង ឆាប់ដកកម្ពស់លឿនណាស់ ហើយកូនស្រីនាង Cheng Bin សុភាពរាបសារគួរឲ្យស្រឡាញ់ និង កូនប្រុស Cheng Quan មានភាពស្រស់ស្រាយ និងមានសុខភាពល្អ ។ ម្យ៉ាងទៀតនៅពេលម៉ែកូនទាំង ៣ នាក់ដើរទិញទំនិញនៅក្នុងផ្សារទំនើប គឺរឹតតែគួរឲ្យស្រឡាញ់ថែមទៀត ព្រោះ ម៉ែ និង កូនតែងបញ្ចេញស្នាមញញឹម និង បង្កភាពស្និទ្ធស្នាលដល់អ្នកដទៃ ។
ចាំង គីម បង្ហាញមុខកូនភ្លោះប្រុស-ស្រីក្នុងទូរទស្សន៍
នៅពេលដែលនាង លី យុងអេ អញ្ជើញក្រុមការងារថតវីដេអូទៅលេងផ្ទះនាង គឺគេសង្កេតឃើញថា មានការទទួលរាក់ទាក់ និង ការរៀបចំតុបតែផ្ទះសម្បែងបានល្អណាស់ ។ នាងបានអញ្ជើញភ្ញៀវឱ្យទទួលទាន អាហារនៅទីធ្លាដ៏ធំស្រឡះមួយ ដោយនាងសង់ផ្ទះនៅក្នុងទំហំដីប្រមាណជា ៤០០ ម៉ែត្រក្រឡា ហើយផ្ទះលាប ពណ៌ ស ដែលរំលេចដោយដើមឈើ និង វាលស្មៅពណ៌ខៀវខ្ចីព័ទ្ធជុំវិញសម្រាប់កូនៗរត់ប្រឡែងគ្នាលេងយ៉ាងត្រ ជាក់ចិត្ត និង ត្រជាក់ភ្នែកតែម្តង ៕ គ ឡេង
ចាំង គីម បង្ហាញមុខកូនភ្លោះប្រុស-ស្រីក្នុងទូរទស្សន៍ចាំង គីម បង្ហាញមុខកូនភ្លោះប្រុស-ស្រីក្នុងទូរទស្សន៍ចាំង គីម បង្ហាញមុខកូនភ្លោះប្រុស-ស្រីក្នុងទូរទស្សន៍ចាំង គីម បង្ហាញមុខកូនភ្លោះប្រុស-ស្រីក្នុងទូរទស្សន៍ចាំង គីម បង្ហាញមុខកូនភ្លោះប្រុស-ស្រីក្នុងទូរទស្សន៍