សឿ សុធារ៉ា លេចមុខជាមួយស្វាមី ក្រោយពីស្ងាត់…!

6 Videos


មួយរយៈពេលមុន សឿ សុធារ៉ា តែងតែបង្ហើរនូវអារម្មណ៍មិនសប្បាយចិត្ត រហូតធ្វើឲ្យទស្សនិកជនជាច្រើនគិតថា ជីវិតស្វាមីភរិយា សឿ សុធារ៉ា និងលោក សាពូន មីដាដា កំពុងមានបញ្ហានិងគ្នា ។ ទោះជាយ៉ាងនេះក្តី នៅក្នុងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៦ ស្រាប់តែ សឿ សុធារ៉ា និង សាពូន មីដាដា បានបង្ហាញវត្តមានរួមគ្នានៅក្នុងកម្មវិធីមួយ ។ នេះជាលើកទីមួយហើយដែលអ្នកទាំងពីរបានថតរូមរួមគ្នាហើយបង្ហាញទស្សនិកជនបានឃើញ បន្ទាប់ពីស្ងាប់ស្ងាត់ជាយូរខែមក ។

សឿ សុធារ៉ា លេចមុខជាមួយស្វាមី ក្រោយពីស្ងាត់…!

តាមរយៈរូបភាពបីសន្លឹកនេះបង្ហាញឲ្យឃើញថាចំណងស្នេហ៍ សឿ សុធារ៉ា និង សាពូន មីដាដា គឺតែជាគូស្វាមីភរិយាដ៏ផ្អែមល្ហែមនិងគ្នា អ្នកទាំងពីរបានចូលរួមក្នុងពិធីចែកអំណោយដល់សិក្សានុសិស្សនៅសាលាបឋមសិក្សាមួយរួមជាមួយសិល្បករសិល្បការីនីជាច្រើនរូបទៀតកាលពីពេលថ្មីៗនេះ ។

សឿ សុធារ៉ា លេចមុខជាមួយស្វាមី ក្រោយពីស្ងាត់…!

ជាច្រើនខែមកហើយដែលគេកម្រឃើញគូស្វាមីភរិយាមួយគូនេះ បង្ហោះរូបភាពរួមគ្នា ភាគច្រើនអ្នកទាំងពីរបង្ហោះតែរូបភាពម្នាក់ៗឯង រហូតធ្វើឲ្យមានការយល់ច្រឡំថា ចំណងស្នេហ៍អ្នកទាំងពីរមានការរង្គោះរង្គើរ ។

សឿ សុធារ៉ា លេចមុខជាមួយស្វាមី ក្រោយពីស្ងាត់…!

ទោះបីជាមានពត៌មានថា សឿ សុធារ៉ា មានបញ្ហាជាមួយស្វាមីក្តី ប៉ុន្តែរាល់ពេលជួបសំភាសន៍ជាមួយនាងម្តងៗនាងតែងតែបង្ហាញប្រាប់ថា ចំណងស្នេហ៍នាងនៅតែដូចដឹង ពុំមានបញ្ហាអ្វីកើតឡើងដូចពត៌មានដែល គេនិយាយឡើយ ៕ អាលីណា

សឿ សុធារ៉ា លេចមុខជាមួយស្វាមី ក្រោយពីស្ងាត់…!សឿ សុធារ៉ា លេចមុខជាមួយស្វាមី ក្រោយពីស្ងាត់…!