ជិះ​ម៉ូតូ​បញ្ច្រាសទិស​បុក​គ្នា​ចំ​ពេញទំហឹង​ភាគី​សិស្សសាលា​ស្លាប់ និង​ភាគី​ម្ខាង​ទៀត​ជា​កសិករ​របួសធ្ងន់​

ខេត្តកែប៖ យុវជនជាសិស្សសាលាម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនហើយបានបុកជាមួយម៉ូតូ១គ្រឿងទៀតដែលបើកលឿនដូចគ្នាក្នុងទិសបញ្ច្រាសគ្នាចំពេញទំហឹងលាន់ដូចរន្ទះបណ្តាឲ្យម៉ូតូទាំងពីរគ្រឿងខ្ទេចទាំងស្រុងដូចគ្នា និងបង្កឲ្យក្មេងប្រុសជាសិស្សសាលាម្នាក់ស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ហើយភាគីម្ខាងទៀតដែលជាបុរសវ័យចំណាស់រងរបួសធ្ងន់បែកមុខមាត់ហូរឈាមសន្លប់ស្តូកស្តឹងនៅលើដងផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៦នៅលើផ្លូវជាតិលេខ៣៣ ចំណុចខាងលិចក្លោងទ្វាវត្តភ្នំព្រូស ស្ថិតនៅភូមិដំណាក់ចង្អើរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ka-12-09-2016-21

សមត្ថកិច្ចបានឲ្យដឹងថា សិសសាលាដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ ពន់ លីកូ ភេទប្រុស អាយុ១៨ឆ្នាំជិះម៉ូតូម៉ាកហុងដា C125 ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ជនរងគ្រោះរស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាសិស្សសាលា រងរបួសធ្ងន់ហើយបានស្លាប់នៅមន្ទីរពេទ្យខេត្តកំពត។ ចំណែកភាគីម្ខាងទៀតមានឈ្មោះ ឃុត ប៊ុននី ភេទប្រុស អាយុ៤១ឆ្នាំ បើកបរម៉ូតូម៉ាកហុងដា C១២៥ ផលិតឆ្នាំ២០១០ ពណ៌ខ្មៅពាក់ស្លាកលេខ កែប១A -២៣១៥ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប មុខរបរកសិករ រងរបួសធ្ងន់៕

ka-12-09-2016-22