កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង​សាក​នុយ​ក្លេ​អ៊ែរ​ពេលណា​ក៏បាន​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-12-2016, 9:39 pm         113

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង​សាក​នុយ​ក្លេ​អ៊ែរ​ពេលណា​ក៏បាន​​បន្ទាប់ពី​កូរ៉េខាងជើង​ប្រកាស​ពី​ភាពជោគជ័យ​ក្នុងការ​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៥​នោះ សារព័ត៌​មាននៅ​កូរ៉េខាងត្បូង ចេញផ្សាយ​ព្រោងព្រាត​ថា កូរ៉េខាងជើង រៀបចំ​រួចរាល់​ហើយ​ក្នុងការ​ធ្វើតេស្ត​គ្រាប់​នុយក្លេអ៊ែរ​ម្ដងទៀត​។ ចំណែក​ក្រ​សូង​ការពារជាតិ​កូរ៉េខាងត្បូង​វិញ ក៏​ចេញមក​និយាយ​ដែរ​ថា កូរ៉េខាងជើង អាច​សាកល្បង​នុយក្លេអ៊ែរ​បន្ថែមទៀត ពេលណា​ក៏បាន​ដែរ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​រដ្ឋ​កុម្មុយនីស្ត​កូរ៉េខាងជើង បាន​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​របស់ខ្លួន​ជា​លើក​ទី​ប្រាំ ដែល​គេ​ចាត់ទុកថា មាន​អានុភាព​ខ្លាំង​ជាង​ការសាកល្បង​លើក​មុនៗ​។ ហើយ​ក្រុង​ព្យុងយ៉ាង​ក៏បាន​ប្រកាស​ជាថ្មី​ថា ខ្លួន​នឹង​នៅ​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែ​របស់​ខ្លូន​ទៀត​។ នៅ​ថ្ងៃទី​១២ ខែកញ្ញា​នេះ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ក៏បាន​រាយការណ៍​ថា កូរ៉េខាងជើង បានបញ្ចប់​ការរៀបចំ​ដើម្បី​សាកល្បង​នុយក្លេអ៊ែរ​ជាថ្មីទៀត​។ 

​ជុំវិញ​បញ្ហា​នេះ មន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១២ ខែកញ្ញា បាន​អះអាងថា ក្រុង​ព្យុងយ៉ាង គឺ​តែង​តែង​ត្រៀមខ្លួន​រូ​ច​ស្រេច ក្នុងការ​ធ្វើតេស្ត​គ្រាប់​នុយក្លេអ៊ែរ បាន​គ្រប់ពេល​ទាំងអស់​។ ក្នុងការ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Moon Sang-gyun និយាយថា កូរ៉េខាងជើង មាន​ផ្លូវ​រូង​ក្រោម​ដី​ដែល​មិន​ប្រើប្រាស់ និង​អាច​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​បាន​។

​សូម​រម្លឹកថា ក្រោយ​មាន​បាតុភូត​រំ​ញ័រ​នៅ​កូរ៉េខាងជើង ក្រុង​ព្យុងយ៉ាង​បានប្រកាស​ទទួលស្គាល់ថា ខ្លួន​បាន​បាញ់​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មែន​នៅ​ថ្ងៃទី​៩ ខែកញ្ញា​។ ភ្លាមៗ​បន្ទាប់​ការសាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជប៉ុន កូរ៉េខាងត្បូង និង​ចិន បាន​ចេញមក​ថ្កោលទោស​ការសាកល្បង​នេះ​ជា​បន្តបន្ទាប់​។ ចិន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​កូ​រ៉​ខាងជើង និយាយថា ខ្លួន​ប្រឆាំង​ដាច់ខាត​នឹង​ការសាកល្បង​នេះ

​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ការសាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នេះ​ដោយបាន​ចាត់ទុក ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​សម្រាប់​ជប៉ុន​»​។ ចំណែកឯ​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ ក៏បាន​រិះគន់​ខ្លាំង​លើ​សកម្មភាព​ផ្គើន​របស់​ក្រុង​ព្យុងយ៉ាង​ដែរ ហើយ​លោកស្រី​បាន​ថ្លែងថា កូរ៉េខាងជើង​កំពុង​ធ្វើ​សកម្មភាព​ដែល​បំផ្លាញ​ខ្លួនឯង និង​កាន់តែ​ឯកោ​នៅលើ​ឆាក​អន្តរជាតិ​។ 

​បន្ទាប់ពី​ការសាកល្បង​នេះ គេ​រំពឹងថា កូរ៉េខាងជើង នឹងរង​ព្រនង់​ធ្ងន់ៗ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មិន​ខាន ដ្បិត​រដ្ឋ​ក្រីក្រ​មួយ​នេះ បាន​ល្មើ​សនឹង​បម្រាម​ក្រុមប្រឹក្សាសន្តិសុខ​ជា​ច្រើនដង​មកហើយ​ដែរ​។ រីឯ​សហរដ្ឋអាមេរិក ក៏​គំរាម​ដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី ដើម្បី​បង្ខំ​កូរ៉េខាងជើង ឲ្យ​ដើរ​តាម​ការណែនាំ​របស់​អន្តរជាតិ​៕