ខារ៉ាអូខេគ្រួសារនៅកំពង់ឆ្នាំង បង្កប់កន្លែងរួមភេទ និង ជក់គ្រឿងញៀន

6 Videos


មានភាពភ្ញាក់ផ្អើលមួយកណ្តាលក្រុងកំពង់ឆ្នាំង ដោយសារតែសមត្ថកិច្ចចុះទៅបង្ក្រាប់ ខារ៉ាអូខេមួយកន្លែងក៏ប្រទះឃើញ អ្នកជក់គ្រឿងញៀន ២ នាក់ រួមទាំង ២ នាក់ទៀតកំពុងរួមភេទក្នុងបន្ទប់ខារ៉ាអូខេ ដែលមានឈ្មោះគ្រួសារនោះ ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ខារ៉ាអូខេគ្រួសារនៅកំពង់ឆ្នាំង បង្កប់កន្លែងរួមភេទ និង ជក់គ្រឿងញៀន

រឿងរ៉ាវនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ និង ព្រះរាជអាជ្ញារងខេត្តធ្វើការចុះឡោមព័ទ្ធ និង ឆែកឆេរ ដែលប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៦ បន្ទាប់មក ត្រូវបានបញ្ជូនពួកគេទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ ឆ្នាំង ដើម្បីចាត់ការតាមច្បាប់ ។

ខារ៉ាអូខេគ្រួសារនៅកំពង់ឆ្នាំង បង្កប់កន្លែងរួមភេទ និង ជក់គ្រឿងញៀន

ប៉ូលីសបានឱ្យដឹងថា ដោយមានការសហការពីប្រជាពលរដ្ឋល្អ និង សមត្ថកិច្ចចម្រុះផងនោះ ក៏ចុះឡោមព័ទ្ធ ទីតាំងខារ៉ាអូខេគ្រួសារខាងលើ និងឆែកឆេរតាមបន្ទប់នីមួយៗចំនួន ៦ បន្ទប់ ។  ក្នុងនោះ ក៏ចាប់ខ្លួនអ្នកជក់គ្រឿងញៀន ២ នាក់  និង ដកហូតឧបករណ៍ជក់មួយចំនួន និង ២ នាក់ទៀតកំពុងរួមភេទគ្នា ។

ខារ៉ាអូខេគ្រួសារនៅកំពង់ឆ្នាំង បង្កប់កន្លែងរួមភេទ និង ជក់គ្រឿងញៀន

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនៅក្នុងហាងខារ៉ាអូខេគ្រួសារនេះ គឺម្ចាស់ផ្ទះមិនបានសហការជាមួយសមត្ថកិច្ចទេ  ។ មិនតែប៉ុណ្ណោះស្ត្រីម្នាក់ជាម្តាយម្ចាស់ផ្ទះបានស្រែកជេរប្រមាថសមត្ថកិច្ចយ៉ាងចាស់ដៃទៀតផង  ដោយចោទសមត្ថកិច្ចថា ជាពួកចោរហារយ សំរុកចូលផ្ទះគាត់គ្មានការអនុញ្ញាត ។

 លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានសម្រេចបិទទ្វាចាក់បន្ទប់ទាំង ៦ ក្នុងហាងខារ៉ាអូខេមួយនេះជាបណ្តោះអាសន្ន ដោខារ៉ាអូខេគ្រួសារនៅកំពង់ឆ្នាំង បង្កប់កន្លែងរួមភេទ និង ជក់គ្រឿងញៀនយផ្អាកមិនឱ្យធ្វើអាជីវកម្ម រង់ចាំការសម្រេចពីតុលាការ ។

ប្រជាពលរដ្ឋ រស់នៅជិតខាងហាងខារ៉ាអូខេគ្រួសារមួយនេះឱ្យដឹងថា កន្លងមក នៅក្នុងហាងខារ៉ាអូខេនេះ មានសិស្សសាលាជាច្រើននាក់ ក្នុង ១ ថ្ងៃៗមកច្រៀងលេងកម្សាន្ត និង មួយចំនួនជក់គ្រឿងញៀន និង មួយចំនួនទៀតបានយកគូស្នេហ៍មករួមភេទនៅក្នុងបន្ទប់បែបនេះយូរហើយ ៕

សុថាត់