រថយន្តបុកម៉ូតូ បណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់នៅកំពត

6 Videos


នៅម៉ោង ៣ និង ៥០ នាទីរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៦ លើកំណាត់ផ្លូវជាតិលេខ ៣១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យមនុស្សស្លាប់ ៣ នាក់ នៅនឹងកន្លែងក្នុងនោះមានទាំងក្មេងអាយុទើបតែ ១ ឆ្នាំផងដែរ ។

រថយន្តបុកម៉ូតូ បណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់នៅកំពត

នគរបាលចរាចរណ៍ស្រុកកំពង់ត្រាច បានឲ្យដឹងថា: អ្នករងគ្រោះជិះម៉ូតូទាំង ៣ នាក់ សុទ្ធតែ ស្រី មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មនុស្សស្លាប់៣នាក់នោះ មានក្មេងស្រីអាយុ ១ ឆ្នាំម្នាក់ ។

រថយន្តបុកម៉ូតូ បណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់នៅកំពត

ម៉ូតូរបស់ជនរងគ្រោះ ម៉ាកសង់ ស៊េរី ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-4710 ។ រីឯរថយន្តបង្កម៉ាកតូយ៉ូតា ពាក់ស្លាកលេខ ភ្នំពេញ 2AE-2951 ។ អ្នកបើកបររថយន្ត ក្រោយពីហេតុការណ៍បានកើតឡើង បានចុះពីរថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ។

រថយន្តបុកម៉ូតូ បណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់នៅកំពត

នគរបាលដដែលបានបន្តថា រថយន្តបង្កបើកបរក្នុងទិសដៅពីជើងទៅត្បូង ( បញ្ជ្រាសទិសគ្នា ) លុះមកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូចំពេញទំហ៊ឹង រួចអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់៣នាក់តែម្តង បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បាន និង កំពុងវាស់វែងដើម្បីធ្វើកោសល្យវិច្ច័យ ៕

                        សុថាត់