យួន​៤​នាក់​វា​ច្រឡំ​ថា​ស្រុក​ខ្មែរ​ជា​ស្រុក​វា​?

ជនជាតិយួនចំនួន៤នាក់ជិះទោចក្រយានយន្តចំនួន៤គ្រឿងពាក់ស្លាកលេខផលិតនៅប្រទេសវៀតណាមដឹកស្បែកជើង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតលក់នៅលើទឹកដីខ្មែរយ៉ាងទំនើងបំផុតប្រៀបដូចជាទឹកដីរបស់ខ្លួនចង់ធ្វើអ្វីស្រេចនឹងចិត្ត។ គេមិនដឹងថាពួកយួន៤នាក់នេះវាចូលដីខ្មែរតាមច្រកបន្ទាត់ព្រំដែនណានោះទេតែគួរតែស្ថាប័នមានសមត្ថកិច្ចស្រាវជ្រាវរក ច្រកដែលពួកវាចូលហើយមន្ត្រីច្របនោះជាអ្នកណា។

ka-12-09-2016-26

ទោះយ៉ាងណា ជនជាតិយួនទាំង៤នាក់នោះវាទំនើងផ្គើនពេក ក៏ត្រូវបានសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាប់ឃាត់ខ្លួននៅវេលាព្រឹកនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចផ្សារសាមគ្គី ស្រុកសំរោងទង និងផ្សារកំពង់ស្ពឺ ក្រុងច្បារមន ខេត្តកំពង់ស្ពឺដើម្បីសួរនាំ។

យួនទាំង៤នាក់ ដែល នគរបាលអន្តោប្រវេសន៍ខេត្តកំពង់ស្ពឺចាប់ឃាត់ខ្លួននោះ ៖ ទី១- ឈ្មោះ Duong Buu , ទី២- ឈ្មោះ Dang Van Thanh, ទី៣- ឈ្មោះ Pham Van Duy និងទី៤- ឈ្មោះ Dang Van Danh ។ បច្ចុប្បន្ន ជាតិយួនទាំង៤នាក់ដ៏អំពុលទុកនេះ នោះត្រូវបានបញ្ជូនខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃរួចហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ប៉ុន្តគេមិនដឹងថាក្រសួងមហាផ្ទៃវែករកមន្ត្រីណាដែលអនុញ្ញាតឲ្យពួកគេឆ្លងចូកទឹកដីកម្ពុជាដែរឬអត់ទេ។

ក្រៅពីយួន៤នាក់នេះ គេមើលឃើញជាទូទៅ ភាពធូរលង់របស់រដ្ឋអំណាចខ្មែរ ដែលបច្ចុប្បន្នយួនកំពុង រស់នៅយ៉ា ប្រសេកប្រសាចពេញស្រុកខ្មែរយ៉ាងចំហរគ្មានទើសអ្នកណាទាំងអស់ វាបានក្លាយជាកង្វល់របស់ជាតិខ្មែរ តែបញ្ហានេះមានអ្នលការពារ ហើយក៏មានអ្នកមិនយល់ស្រប ហើយវាក៏បានក្លាយជាគំនិត ផ្ទុយគ្នាបែកបាក់ស្អប់ខ្មែរនឹងខ្មែរ ដោយសារតែបញ្ហាយួននេះឯង!៕