ស្ថានការណ៍នយោបាយនៅកម្ពុជា អាចធ្លាក់ដល់ដំណាក់កាល «បាតុកម្មទប់ទល់ និងបង្ក្រាបបាតុកម្ម»?

នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០១៦នេះ គណៈកម្មាធិការ​អចិន្ត្រៃ​យ៍​គណបក្សសង្គ្រោះជាតិ​បានសម្រេច​ឲ្យគណបក្ស​រៀបចំ​មហាបាតុកម្ម​អហិង្សានាពេលខាងមុខ ក្នុងគោលដៅ​ទាមទារឲ្យមានបរិយាកាស​នយោបាយ​ប្រក្រតីឡើងវិញ ដើម្បីធានាឲ្យបាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​ និងស្មើភាព​តាមរយៈដំណោះស្រាយ​នយោបាយរួម ខណៈខាងសមត្ថកិច្ចរាជ​រដ្ឋាភិបាល​របស់គណបក្សប្រជាជន​កម្ពុជា ក៏បាន​ប្រកាស​រួចហើយថា នឹង​ត្រៀមខ្លួន​ធ្វើការ​ «បង្ក្រាបបាតុកម្ម» ដឹកនាំដោយគណបក្សសង្គ្រោះជាតិ​។ 

ស្ថានការណ៍នយោបាយនៅកម្ពុជា អាចធ្លាក់ដល់ដំណាក់កាល «បាតុកម្មទប់ទល់ និងបង្ក្រាបបាតុកម្ម»?

ដោយឡែក​ ស្ត្រីឈ្មោះ​ ធី សុវណ្ណថា ជាប្រធានអង្គការយុវជន​កិច្ចការសង្គម ដែលមាន​ទំនោរគាំទ្រ​គណបក្សប្រជាជនកម្ពុជា បាន​ប្រកាស​តាម​រយៈបណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook ​ថា នឹង​ដឹកនាំពលរដ្ឋ​រាប់ម៉ឺននាក់​ប្រឆាំងនឹង​បាតុកម្ម​របស់​​ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ​ និង​ជាអ្នកតំណាង​រាស្ត្រ​មណ្ឌលខេត្តកំពង់ចាម​។

ស្ថានការណ៍នយោបាយនៅកម្ពុជា អាចធ្លាក់ដល់ដំណាក់កាល «បាតុកម្មទប់ទល់ និងបង្ក្រាបបាតុកម្ម»?

ក្រុម​អ្នកវិភាគកិច្ចការសង្គម​នៅកម្ពុជាបានលើកឡើងថា មាន​ប្រជាពលរដ្ឋជាច្រើន​គាំទ្រគណបក្សសង្គ្រោះជាតិ​ ដូច្នេះ​បាតុកម្ម​ដឹកនាំដោយ​គណបក្សសង្គ្រោះជាតិ​នឹង​មិនខ្វះប្រជាពលរដ្ឋចូលរួមឡើយ ហើយ​ក៏មានប្រជាពលរដ្ឋ​ជាច្រើននាក់ដែរ​ដែលគាំទ្រ​គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់កាប់អំណាច​ និង​មាន​ទ្រព្យសម្បត្តិមហាសាល​នៅកម្ពុជា ដូច្នេះ​បើមេដឹកនាំ​គណបក្សប្រជាជន​កម្ពុជា​ «បើកភ្លើងខៀវ» ឲ្យនាំគ្នាធ្វើបាតុកម្ម​ទប់ទល់​ និងបង្ក្រាប​តបតទៅលើបាតុកម្ម​របស់គណបក្សសង្គ្រោះជាតិនោះ​ នឹងមិនខ្វះ​ប្រជាពលរដ្ឋ​ចូលរួម​បាតុកម្មដូចគ្នា។ ទីបំផុត​ បាតុកម្ម​ និងបាតុកម្ម​នឹង​ប៉ះទង្គិចគ្នា ហើយក៏អាច​ឈានទៅ​មាន​អំពើហិង្សា​ជាយថាហេតុ​ រវាងអ្នកគាំទ្រ​គណបក្សនយោបាយ​រៀងៗខ្លួន។

ស្ថានការណ៍នយោបាយនៅកម្ពុជា អាចធ្លាក់ដល់ដំណាក់កាល «បាតុកម្មទប់ទល់ និងបង្ក្រាបបាតុកម្ម»?

មជ្ឈដ្ឋាន​អ្នកតាមដាន​ស្ថានការណ៍នយោបាយ​នៅកម្ពុជា បានបញ្ចញទស្សនៈថា ដើម្បីធានា​ឲ្យមានឯកភាពជាតិ​ និង​បរិយាកាស​នយោបាយ​ល្អប្រសើរ​ពិតប្រាកដ​ គប្បី​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ​ដែល​មានអាសនៈនៅក្នុងរដ្ឋភា​នីតិកាលទី៥​ ចូលតុជួបពិភាក្សាគ្នារកដំណោះស្រាយ​រួមមួយ​តម្កល់ផលប្រយោជន៍​ជាតិ​ជាធំ​ ប្រសើរជាង​បណ្តែតបណ្តោយ​ឬជំរុញឲ្យ​កម្លាំង​ចលនាបាតុកម្ម​ប៉ះទង្គិចគ្នា​កើតឡើង​ បង្កអំពើហិង្សា​ឲ្យឈាមប្រជាពលរដ្ឋខ្មែរ​បន្តហូរ​ជាយថាហេតុ​ក្រោមរូបភាព​ «បាតុកម្ម​ទប់ទល់​តបត និងបង្ក្រាបបាតុកម្ម»៕

Related