ចាប់រំលោភប្រពន្ធគេមិនសម្រេច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

6 Videos


បុរសល្មោភកាម វ័យជាង ២០ ឆ្នាំ បានធ្វើសកម្មភាពប៉ុនប៉ង់ចាប់រំលោភស្ត្រី កូនបី ម្នាក់ ទាំងពាក់កណ្តាលយប់ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ហើយហៅសសមត្ថកិច្ចចាប់ខ្លួនតែម្ដង ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំនុចភូមិមានជ័យ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។

ចាប់រំលោភប្រពន្ធគេមិនសម្រេច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

បានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានដេកលើផ្ទះ របស់ខ្លួនជាមួយកូនតូចៗបីនាក់ លុះដល់យប់ជ្រៅ ស្រាប់តែលឺស្នូរសម្រឹបជើងមនុស្សឡើងមកលើផ្ទះ ក៏ស្រែសួរ ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ យ៉ែម ធី អាយុ ២០ ឆ្នាំ ស្ទុះទៅខ្ទុប មាត់ស្ត្រីរងគ្រោះ ឯដៃម្ខាងទៀតចាប់ក្តោបដៃទាំងពីរស្ត្រីរូបនោះឡើងលើក្បាល រួចក៏ធ្វើសកម្ម ភាពចាប់ប្រឡេះឡេវខោ ឡើងខ្ពបពីលើស្ត្រីរងគ្រោះ ភ្លាមនោះស្ត្រីរងគ្រោះ ក៏បានស្រែកឆោរឡោរឲ្យគេជួយ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ ។

ចាប់រំលោភប្រពន្ធគេមិនសម្រេច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

លុះដល់ព្រឹកឡើង ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការស្រុក ចិត្របុរី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ថ្មី បានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកអធិ ការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីសួរនាំ និង កសាងសំណុះរឿងដើម្បីចាត់ការតាមច្បាប់ ៕

សុថាត់