នៅ​សុខ​ៗ ចៀវៃ ​ត្រូវ​គេ​ផ្សាយ​ថា​​ជា​អ្នក​បំផ្លាញ​ស្នេហា​របស់ Shu QiនិងWallace Huo

ដោយ​សារ​តែ​ចន្លោះ​ថ្លោះធ្លោយ​របស់​ប៉ុស្តិ៍​ទូរទស្សន៍​មួយ តារា​សម្ដែង​ស្រី Ruby Lin បាន​ក្លាយ​ជា​ជន​ទី​៣​នៅ​ក្នុង​ចំណង​ស្នេហា​របស់​ខ្លួន​ឯង​ផ្ទាល់។

 

នៅ​សុខ​ៗ ចៀវៃ ​ត្រូវ​គេ​ផ្សាយ​ថា​​ជា​អ្នក​បំផ្លាញ​ស្នេហា​របស់ Shu QiនិងWallace Huo

 

ដំណើរ​ដើមទង​នៃ​រឿង​នេះ​នោះ​គឺ កាល​ពី​ថ្ងៃ​ទី​១០​ខែ​កញ្ញា​កន្លង​ទៅ​នេះ ប្ដី​ប្រពន្ធ​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​តៃវ៉ាន់ Ruby Lin និងWallace Huo បាន​ចូល​រួម​ក្នុង​កម្មវិធី “រាត្រី​វិភាគទាន Bazaar” ដែល​ជា​កម្មវិធី​សប្បុរសធម៌​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ធ្វើ​ឡើង​ដោយ​ទស្សនាវដ្ដី Bazzar។ នៅ​ទី​នេះ តួ​រឿង “ព្រះនាង​យេយេ” ត្រូវ​បាន​គេ​សួរ​ពី​មង្គល​ការ​របស់​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ តារា​ស្រី Shu Qi។ ចៀវៃ​បាន​ជូន​ពរ​ដល់​គូ​ស្វាមី​ភរិយា​ថ្មី Stephen FungនិងShu Qi។

 

នៅ​សុខ​ៗ ចៀវៃ ​ត្រូវ​គេ​ផ្សាយ​ថា​​ជា​អ្នក​បំផ្លាញ​ស្នេហា​របស់ Shu QiនិងWallace Huo

ប៉ុស្តិ៍ទូរទស្សន៍មួយបានរាយការណ៍ថា Ruby Lin ជូនពរ​ចំណងស្នេហ៍របស់ Wallace Huo និងShu Qi

 

យ៉ាងណាក៏ដោយ ប៉ុស្តិ៍​ទូរទស្សន៍​មួយ​បែរ​ជា​មាន​ការ​ភាន់​ច្រឡំ​រាយការណ៍​ខុស​ទៅ​វិញ។ ប៉ុស្តិ៍​នេះ​បាន​ផ្សព្វផ្សាយ​ថា៖ “Shu Qi និងWallace Huo ចូល​រោងការ Ruby Lin ដែល​ជា​មិត្តភ័ក្ដិ​ជិតដិត​បាន​ជូន​ពរ​ដល់​អ្នក​ទាំង​២”។ ការ​ផ្សព្វផ្សាយ​ខុស​នេះ បាន​ធ្វើ​ឲ្យ​ចៀវៃ​ក្លាយ​ជា​ជន​ទី​៣​ក្នុង​រឿង​ស្នេហា​របស់​ខ្លួន​ផ្ទាល់​តែ​ម្ដង។ នៅ​ពេល​ឃើញ​ព័ត៌មាន​ដូច​នេះ អ្នក​ប្រើ​អ៊ីនធឺណិត​បាន​និយាយ​លលេង​ថា​អាច​មក​ពី​អ្នក​កាសែត​ហត់​នឿយ​ពេក​បាន​រាយការណ៍​ខុស​បែប​នេះ៕

 

នៅ​សុខ​ៗ ចៀវៃ ​ត្រូវ​គេ​ផ្សាយ​ថា​​ជា​អ្នក​បំផ្លាញ​ស្នេហា​របស់ Shu QiនិងWallace Huo

 

នៅ​សុខ​ៗ ចៀវៃ ​ត្រូវ​គេ​ផ្សាយ​ថា​​ជា​អ្នក​បំផ្លាញ​ស្នេហា​របស់ Shu QiនិងWallace Huo

 

នៅ​សុខ​ៗ ចៀវៃ ​ត្រូវ​គេ​ផ្សាយ​ថា​​ជា​អ្នក​បំផ្លាញ​ស្នេហា​របស់ Shu QiនិងWallace Huo

 

នៅ​សុខ​ៗ ចៀវៃ ​ត្រូវ​គេ​ផ្សាយ​ថា​​ជា​អ្នក​បំផ្លាញ​ស្នេហា​របស់ Shu QiនិងWallace Huo

 

ចុចអាន៖ពពោះ​៤​ខែ ចៀវៃ​នៅ​តែ​ប្រឹង​ត​កែង​ចោត​ក្នុង​កម្មវិធី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14