Pep ​​ថា​ Man City មិន​ទាន់​អាច​ប្រជែង​ពាន UCL ទោះ​ឈ្នះ​១០០%​នៅ​ EPL

Pep Guardiola ​អ្នកចាត់ការ​ក្រុម​មេឃ​ខៀវ​​ Manchester City ​​បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ ដើម្បី​ប្រជែង​យក​ពាន​ UEFA Champions League បាន​​នៅ​ឡើយ​ទេ ទោះ​នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស Premier League ​មាន​កំណត់ត្រា​ឈ្នះ​១០០% ក៏​ដោយ។

 

Pep ​​ថា​ Man City មិន​ទាន់​អាច​ប្រជែង​ពាន UCL ទោះ​ឈ្នះ​១០០%​នៅ​ EPL

Pep Guardiola ​អ្នកចាត់ការ​ក្រុម​ Man City កាលប៉ះ​ Man Utd

 

បន្ទាប់​ពី​យក​ឈ្នះ​ Manchester United នៅ​ Old Trafford ​២-១ ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ អតីត​អ្នកចាត់ការ​ក្រុម​ Bayern Munich រូប​នេះ​ បាន​និយាយ​ថា៖ “រហូត​ទល់​ពេល​នេះ​ Premier League ​យើង​លេង​បាន​ល្អ។ ប៉ុន្តែ​​​​ដើម្បី​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​​ៗ​នៅ​អឺរ៉ុប​ ​ទម្រង់​លេង​​របស់​យើង​នៅ​ពេល​នេះ​ ​មិន​ទាន់​អាច​​ទេ។ ​យើង​ត្រូវ​បង្កើត​ក្រុម​ដែល​ល្អ​ជាង​នេះ ប៉ុន្តែ​យើង​ទើប​តែ​ចាប់​ផ្ដើម​២​ខែ​ជាមួយ​គ្នា ​ដូច្នេះ​យើង​មាន​ពេល​​ ដើម្បី​ធ្វើ​ឲ្យ​បាន​​ប្រសើរ​​ជាង​នេះ”។

 

Pep ​​ថា​ Man City មិន​ទាន់​អាច​ប្រជែង​ពាន UCL ទោះ​ឈ្នះ​១០០%​នៅ​ EPL

 

Man City ​បើក​ឆាក​ Premier League រដូវ​កាល​នេះ​​៤​ប្រកួត​ ឈ្នះ​ទាំង​៤ និង​កំពុង​ឈរ​កំពូល​តារាង​បច្ចុប្បន្ន​ ប៉ុន្តែ​សម្រាប់​នៅ​ UEFA Champions League វិញ ពួកគេ​នឹង​ត្រូវ​​បើក​ឆាក​ស្វាគមន៍​ក្រុម​អាល្លឺម៉ង់​ Borussia Moenchengladbach ​​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល​ C ​វេលា​ម៉ោង​០១:៤៥​​នាទី​យប់​នេះ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SkySports