មិត្ត​ស្រី Mario Maurer បង្ហើប​​ចំណង​ស្នេហ៍​កាន់​តែ​រឹង​មាំ តែ​សុំ​ចិត្ត​​​អ្នក​គាំទ្រ​រឿង​មួយ

បើ​ទោះ​ជា​រង​ព្យុះ​ភ្លៀង​រិះគន់​ពី​អ្នក​គាំទ្រ​យ៉ាង​ណា ប៉ុន្តែ​ចំណង​ស្នេហ៍​រវាង​តារា​សម្ដែង​ជួរ​មុខ​ថៃ Mario Muarer និង​តារា​ចម្រៀង​ស្រី Janji Janjira នៅ​តែ​រឹង​មាំ​ធម្មតា ហើយ​នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ភាគី​ខាង​ស្រី​បាន​ចេញ​មុខ​ផ្ដល់​សម្ភាស​ដោយ​ទទួល​ស្គាល់​ថា​បាន​នាំ​គូ​ស្នេហ៍​ទៅ​ជួប​ចាស់​ទុំ​រួច​រាល់​ហើយ។ ចំណែក​រឿង​ក្រុម​អ្នក​គាំទ្រ​របស់ Mario ដែល​តែង​បញ្ចេញ​មតិ​បង្ខំ​ឲ្យ​នាង​បែក​ពី​តារា​សំណព្វ​ចិត្ត​គេ​នោះ នាង​សុំ​មិន​ឆ្លើយ​តប​និង​មិន​ខ្វល់​​អ្វី​ទេ តែ​សុំ​ម្យ៉ាង​គឺ​សុំ​ឲ្យ​ពួក​គេ​ឈប់​តិះដៀល​ដល់​ឪពុក​ម្ដាយ​នាង​ត​ទៅ​ទៀត។

 

មិត្ត​ស្រី Mario Maurer បង្ហើប​​ចំណង​ស្នេហ៍​កាន់​តែ​រឹង​មាំ តែ​សុំ​ចិត្ត​​​អ្នក​គាំទ្រ​រឿង​មួយ

 

តារា​ស្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ “មួយ​រយៈ​នេះ​បើ​ថា​ទំនេរ​ក៏​មាន​ពេល​ជួប​បង អូ ខ្លះ​ គឺ​ធម្មតា​ដូច​ដើម ទោះ​គ្មាន​ពេល​ជួប​ក៏​ទូរសព្ទ​និយាយ​គ្នា​ខ្លះ​ដែរ ឯ​រឿង​បង្ហោះ​រូប​បែប​គូ​ជាមួយគ្នា​ខ្ញុំ​ថា​មិន​បង្ហោះ​ទេ ខ្ញុំ​ចង់​បង្ហោះ​រូប​ម្នាក់​​ឯងៗ​ជាង ហើយ​បង​ក៏​មិន​អន់​ចិត្ត​អី​ដែរ​រឿង​នេះ”។ ​

 

​Janji Janjira និង​តួ​ឯក​ប្រុស​រឿង “Pee Mak” បាន​មាន​ព័ត៌មាន​ស្នេហា​ជាមួយ​តាំង​ពី​ឆ្នាំ​មុន​ម្ល៉េះ ប៉ុន្តែ​គូ​ស្នេហ៍​មួយ​គូ​នេះ​មិន​បង្ហាញ​ខ្លួន​ជាមួយ​គ្នា​ជា​សាធារណៈ​ដូច​គូ​ស្នេហ៍​​តារា​ដទៃ​ឡើយ ខណៈ​មាន​សម្ពាធ​ពី​អ្នក​គាំទ្រ​ខ្លាំង​តាំង​ពី​បើក​ឆាក​ដំបូង។

 

“បណ្ដោយ​ឲ្យ​ពួក​គេ​និយាយ​អ្វី​ក៏​និយាយ​ចុះ ព្រោះ​វា​ជា​ការ​គិត​របស់​​ពួក​គាត់ មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ខ្ញុំ​ទេ គ្រាន់​តែ​សុំ​កុំ​ឲ្យ​និយាយ​ដល់​ឪពុក​ម្ដាយ​ខ្ញុំ​ទៅ​បាន​ហើយ”។ Janji រៀបរាប់ ៕​

 

មិត្ត​ស្រី Mario Maurer បង្ហើប​​ចំណង​ស្នេហ៍​កាន់​តែ​រឹង​មាំ តែ​សុំ​ចិត្ត​​​អ្នក​គាំទ្រ​រឿង​មួយ

 

មិត្ត​ស្រី Mario Maurer បង្ហើប​​ចំណង​ស្នេហ៍​កាន់​តែ​រឹង​មាំ តែ​សុំ​ចិត្ត​​​អ្នក​គាំទ្រ​រឿង​មួយ

 

មិត្ត​ស្រី Mario Maurer បង្ហើប​​ចំណង​ស្នេហ៍​កាន់​តែ​រឹង​មាំ តែ​សុំ​ចិត្ត​​​អ្នក​គាំទ្រ​រឿង​មួយ

 

 

ចុចអាន៖ការ​ពិត​៨​​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី Mario Maurer ​ដែល​អ្នក​អាច​មិន​ដឹង

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ mthai