2PM ចេញ​វីដេអូ​ចម្រៀង​ថ្មី មាន​ឈុត​ប្រលែង​គ្នា​លើ​គ្រែ

ក្រុម​ចម្រៀង​បុរស​​ល្បី​ 2PMបាន​ចេញ​​អាល់ប៊ុម​ថ្មី​​ឈ្មោះ​ថា “Gentlemen’s Game”  កាល​ពី​យប់មិញ ដែល​ក្នុង​​អាល់ប៊ុម​នោះ​មាន​ចម្រៀង​៧​បទ។ ទន្ទឹម​គ្នា​នោះ ពួក​គេ​ក៏​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​ដូច​គ្នា​ដែល​ស្ថិត​ក្នុង​អាល់ប៊ុម​ខាង​លើ ​មាន​ចំណងជើង​ថា “Promise (I’ll be)” ។ ​​

 

2PM ចេញ​វីដេអូ​ចម្រៀង​ថ្មី  មាន​ឈុត​ប្រលែង​គ្នា​លើ​គ្រែ

 

“Promise (I’ll be)” ​មាន​ការ​ចូលរួម​បង្កើត​និង​និពន្ធ​ដោយ​  Taecyeon សមាជិក2PMផង​ដែរ។ Taecyeon ក៏​បាន​បង្ហាញ​ស្នាដៃ​សរសេរ​ចម្រៀង​៣​បទ​ផ្សេង​ទៀត និង​សមាជិក Chansung និង Wooyoung ក៏​រួម​ចំណែក​បង្កើត​អ្វី​ដែល​ថ្មី​ក្នុង​អាល់ប៊ុម “Gentlemen’s Game”  ដូច​គ្នា។

 

នេះ​គឺ​ជា​ការ​វិល​ត្រលប់​សាជាថ្មី​របស់ 2PM ចាប់​តាំង​ពី​ចេញ​​អាល់ប៊ុម​ទី​៥​ឈ្មោះ​ថា “No. 5”  កាល​ពី​ខែ មិថុនា ឆ្នាំ ២០១៥។ ថ្មី​នេះ​ក្រុម​ចម្រៀង​ក្នុង​ផលិតកម្ម JYP នេះ​ក៏​ទើប​តែ​អបអរ​ខួប​បង្កើត​ក្រុម​៨​ឆ្នាំ កាល​ពី​ថ្ងៃ​ទី ៤ ខែ កញ្ញា​កន្លង​ទៅ​ថ្មីៗ៕

 

 

ចុចអាន៖2PM ប្ដឹង​អ្នក​ដឹក​នាំ​ MV ទា​រសង ៤ម៉ឺនដុល្លារ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi