ប្រពន្ធ​កាត់​លិង្គ​ប្តី ​ព្រោះ​ខឹង​លួច​មាន​ប្រពន្ធចុង គ្រូពេទ្យ​ត​ភ្ជាប់​បាន​ហើយ​ លួច​កាត់​ចោល​ម្តងទៀត!រន្ឋត់

កាលពីថ្មីៗនេះសារព័ត៌មាន «វីសិនថែម» របស់ចិន ផ្សាយថា លោក វ៉ាន ជន ជាតិចិន អាយុ៣២ឆ្នាំស្ថិតក្នុងសភាពស្រាតននលគក និងជើងទាំងសងខាងប្រឡាក់ឈាមរត់ចុះពីមន្ទីរពេទ្យក្នុងក្រុងស៊ាងឈីវ ភាគខាងកើតខេត្តហ៊ឺណានទៅតាមប្រពន្ធរបស់ខ្លួននៅតាមដងផ្លូវដើម្បីយកបំណែកលិង្គដែលនាងលួចកាត់យកទៅ ។

លោកវ៉ាននិងប្រពន្ធ មានកូន៥នាក់ ក្នុងនោះកូនស្រី៤នាក់ និងប្រុសម្នាក់ ។បច្ចុប្បន្នលោកវ៉ាន លួចទាក់ទងនារីវ័យក្មេងអាយុ២១ឆ្នាំយកធ្វើជាប្រពន្ធចុង ។ នៅពេលប្រពន្ធដឹងរឿងនោះក៏យកកន្ត្រៃលួចកាត់លិង្គប្តីចោល ។

លោកវ៉ានត្រូវគេបញ្ជូនទៅមន្ទីរពេទ្យហើយគ្រូពេទ្យបានជួយតភ្ជាប់លិង្គឱ្យមានសភាពដូចដើមបានវិញ ។ទោះជាយ៉ាងណាក្តី សំណាងអាក្រក់បានកើតលើលោកវ៉ានជាថ្មីដោយពេលកំពុងដេកលក់នៅក្នុងមន្ទីរពេទ្យត្រូវប្រពន្ធលួចកាត់លិង្គម្តងទៀត និងយកលិង្គនោះរត់គេចចេញដើម្បីកុំឱ្យគ្រូពេទ្យយកទៅដេរភ្ជាប់វិញបាន ។

លោកវ៉ានព្យាយាមរត់ដេញតាមប្រពន្ធទាំងខ្លួនស្រាតននលគក ។ពេលតាមប្រពន្ធទាន់នៅកណ្តាលផ្លូវខាងមុខមន្ទីរពេទ្យ លោកវ៉ានក៏វាយប្រពន្ធ និងឈ្លោះទាស់ទែងគ្នាបែកផ្សែង ។

លោកវ៉ាន ព្យាយាមសម្លឹងរកមើលលិង្គរបស់ខ្លួន ប៉ុន្តែប្រពន្ធបានបោះចោលបាត់ និងមិនប្រាប់កន្លែងទេ ។

អ្នកដែលឃើញហេតុការណ៍បានប្តឹងប៉ូលិស។ នៅពេលប៉ូលិសនិងគ្រូពេទ្យទៅដល់ចំណុចកើតហេតុ ព្យាយាមស្វែងរកបំណែកលិង្គប៉ុន្តែរកមិនឃើញទេ ។ វាជាសំណាងអាក្រក់បំផុតសម្រាប់ជីវិតលោកវ៉ាន ។

ព្រឹកឡើង នារីជាប្រពន្ធចុងបានទៅមើលថែប្តីនៅមន្ទីរពេទ្យហើយនាងសន្យាថា នឹងរៀបការជាមួយគ្នាទោះបីជាលោកវ៉ានគ្មានលិង្គក៏ដោយ ។

នារីជាប្រពន្ធចុងនិយាយថា ស្ថានភាពបែបនេះគ្មានបញ្ហាអ្វីសម្រាប់នាងទេឯប្តីក៏មិនថ្វីដែរ ព្រោះមានកូនដល់ទៅ៥នាក់រួចហើយ ៕

ចុះប្រិយមិត្ត សែនសុខ ស្រៀវអត់ បើប្រពន្ឋកាត់ហើយកាត់ទៀត នោះ??

ប្រពន្ធ​កាត់​លិង្គ​ប្តី ​ព្រោះ​ខឹង​លួច​មាន​ប្រពន្ធចុង គ្រូពេទ្យ​ត​ភ្ជាប់​បាន​ហើយ​ លួច​កាត់​ចោល​ម្តងទៀត!រន្ឋត់

  • ប្រពន្ធ​កាត់​លិង្គ​ប្តី ​ព្រោះ​ខឹង​លួច​មាន​ប្រពន្ធចុង គ្រូពេទ្យ​ត​ភ្ជាប់​បាន​ហើយ​ លួច​កាត់​ចោល​ម្តងទៀត!រន្ឋត់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត