​កាច់.កម៉ូតូបានខំតែអរ ​ក្រឡេកមើល​ក្រោម «កាដុមឆែប»

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ចត​​ម៉ូតូ​១​គ្រឿង នៅ​ចំណុច​មុខ​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​ខ្លួន​ស្នាក់​នៅ ​និងបាន​ចាក់សោ​.ក និង​សោ.កង់​មុខ​យ៉ាង​​ត្រឹមត្រូវ មិន​ហ៊ាន​ធ្វេសប្រ​ហែស​នោះ​ទេ ស្រាប់តែ​​ក្រោយ​ពេល​ទុក​ បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ជួល​​ ក៏មានជន​សង្ស័យ​​​ ដែល​ជា​មុខសញ្ញា​​ម្នាក់ ​ចូល​ទៅ​​​កាច់​សោ​​.ក​​ ​។

លុះ​លួច​បាន​សម្រេច​ហើយ ប្រុង​ជិះ​រត់គេច​ខ្លួន ​ប៉ុន្តែ​រត់​មិន​រួចដោយ​នៅ​ជាប់​សោ​.​ចាក់​កង់​មុខ​មួយទៀត ទើប​ជនសង្ស័យ​យក​ចេញ​មិន​បាន ​ក៏​ត្រូវ​​ម្ចាស់​ក្រឡេក​ឃើញ​ទាន់​ស្រែ​កថា​ «ចោរ​ៗ​» បង្កឱ្យផ្អើល​​ឆោឡោ ដល់ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ នាំ​គ្នា​ដេញ​តាម​ចាប់​ខ្លួន​បាន និង​វាយ​ទ្រម​ខ្លួន ។

ហេតុ​ការ​ណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​ និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ​កញ្ញា ​២០១៦ ស្ថិតនៅ​ចំណុច​ផ្សារ​ត្រពាំង​ល្វា ​​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​សុខ កាន់ អាយុ​២២​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទ្រា សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល​ ។ ដោយឡែក​ជន​រង​គ្រោះឈ្មោះសំ ឃាង អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួលក្នុងភូមិ​កើតហេតុ​​ជិះម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1FZ-0537​ ។

​ប្រភពបន្តថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​​​យក​ម៉ូតូ​របស់​ខ្លួន​ ទៅ​ចត​ទុក​នៅ​ចំណុច​មុខ​ផ្ទះ​ជួល​មួយ​កន្លែង ដែល​ខ្លួន​ជួល​ស្នាក់​នៅ ​។ លុះ​ពេល​ចាក់សោ​រួចរាល់​ បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ជួល​នោះ ហើយ​បន្តិច​ក្រោយមក ​ក៏​ត្រូវ​បាន​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្ម​ភាព​កាច់​សោ​​.កបាន​សម្រេច ​ប៉ុន្តែ​មិន​បានដឹង​ថា នៅ​ជាប់​សោ.កង់​មុខ​ទៀត​ ក៏​​​ប្រុង​​រត់គេច​ខ្លួន​ ។ ប៉ុ​ន្តែ​ជិះ​មិន​រួច​ ត្រូវបាន​ម្ចាស់​ក្រឡេក​​ឃើញ​ទាន់​ស្រែក​ផ្អើលតែម្តង ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  វាយមួយដៃមួយជើង ឡើងទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច នៅ​ម៉ោង៩៖៥៨នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្ទះជួល ស្ថតិក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាលមូលដ្ឋាន បាន​ដឹងថា ជនសង្ស័យឈ្មោះជួន ចិត្រ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រែញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ​ស្រុកគីរីវង្ស ខេត្តតាកែវ។ រីឯម្ចាស់ម៉ូតូឈ្មោះ ហៀម ទិត្យវិច្ឆិកា អាយុ២៣ឆ្នាំ​ មុខរបរកម្មកររោងចក្រ។

មន្ដ្រីដដែល បន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះ ហើយអង្គុយលេង រួចក៏ឮសម្លេងបញ្ឆេះម៉ូតូ ហើយខ្លូនបានសង្ស័យថាជាសំឡេងម៉ូតូរបស់ខ្លួន បានចេញមកអើតមើលស្រាប់តែឃើញជនសង្ស័យកាច់កម៉ូតូរបស់ខ្លួន បានសម្រេចរួចជិះចេញ ទើបផ្អើលស្រែកឆោឡោ ធ្វើឲ្យប្រជាពលរដ្ឋ ដេញចាប់បានវាយទ្រមខ្លួនរួចប្រគល់សមត្ថកិច្ច ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

​កាច់.កម៉ូតូបានខំតែអរ ​ក្រឡេកមើល​ក្រោម «កាដុមឆែប»

​កាច់.កម៉ូតូបានខំតែអរ ​ក្រឡេកមើល​ក្រោម «កាដុមឆែប»

​កាច់.កម៉ូតូបានខំតែអរ ​ក្រឡេកមើល​ក្រោម «កាដុមឆែប»

​កាច់.កម៉ូតូបានខំតែអរ ​ក្រឡេកមើល​ក្រោម «កាដុមឆែប»

​កាច់.កម៉ូតូបានខំតែអរ ​ក្រឡេកមើល​ក្រោម «កាដុមឆែប»

​កាច់.កម៉ូតូបានខំតែអរ ​ក្រឡេកមើល​ក្រោម «កាដុមឆែប»