ឧស្សាហ៍​រលាក​ក្នុង​មាត់ គួរតែ​គិត​ដល់​ហេតុផល​ទាំងនេះ​សិន​

ឧស្សាហ៍​រលាក​ក្នុង​មាត់ គួរតែ​គិត​ដល់​ហេតុផល​ទាំងនេះ​សិន​

​នៅ​ពេល​អ្នក​ជួប​បញ្ហា​រលាក​ក្នុង​មាត់ និង​អណ្តាត អ្នក​ទំនងជា​មិនសូវ​ចង់​ញ៉ាំ​អាហារ​ឡើយ​ព្រោះ​ថា​វា​នឹង​ធ្វើ​ឲ្យ​ឈឺចាប់ ក្នុង​មាត់​កាន់តែខ្លាំង​។ បើសិនជា​អាការៈ​បែបនេះ កើត​មាន​ជាប់​រហូត អ្នក​ក៏​អាច​នឹង​បាត់បង់ ការ​ស្រង់​រសជាតិ​បានដែរ​។ ចង្កោម​រោគសញ្ញា​នៃ​ការ​រលាក​ក្នុង​មាត់ អាច​កើតឡើង​នៅលើ​ចុង​អណ្តាត បន្ទាប់មក បបូរមាត់ និង​គែម​របស់​អណ្តាត ព្រមទាំង​ក្រអូប​មាត់​ទៀតផង​។

​ចំពោះ​ការកើតឡើង​អាការៈ​បែបនេះ អាច​កើតឡើង​បន្តិច​ម្តងៗ ឬ​ភ្លាមៗ ហើយ​ការឈឺចាប់​នោះ គឺ​មាន​អារម្មណ៍​ថា​ក្រហាយៗ​ក្នុង​មាត់ ក្រោយ​ពី​ភ្ញាក់​ពី​គេង និង​ឈឺ​ខ្លាំង​នៅពេល​ល្ងាច​។

ភាគច្រើន ចង្កោម​រោគសញ្ញា​នៃ​ការ​រលាក​ក្នុង​មាត់ ត្រូវ​បាន​បង្កឡើង​ដោយ មូលហេតុ​ជំងឺ​ណា​ផ្សេង​ដូចជា ៖

  • ​រាំង​រដូវ​
  • បាក់​ទឹកចិត្ត និង​ថប់​បារម្ភ​
  • ​មាន​ជំងឺ Lichen Planus នៅ​ក្នុង​មាត់​
  • ​មាន​ជំងឺផ្សិត​ប្រភេទ Candidiasis
  • ​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​បញ្ចេញ​ក្នុង​
  • ​ស្ងួត​មាត់​
  • ​កង្វះ​វីតាមីន B
  • ​ទាក់ទង​នឹង​បញ្ហា​លើ​ធ្មេញ​
  • ​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​
  • ទម្លាប់​ថែរក្សា​មាត់​ធ្មេញ​មិនល្អ ជាពិសេស ការ​ដុស​សម្អាត​ធ្មេញ​តែម្តង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។