​អាការៈ​រាករូស ៖ មានតែ​ការ​បង្គ្រប់​ជាតិ​ទឹក​ទេ ទើប​ជា​វិធី​ព្យាបាល​ល្អ​

​អាការៈ​រាករូស ៖ មានតែ​ការ​បង្គ្រប់​ជាតិ​ទឹក​ទេ ទើប​ជា​វិធី​ព្យាបាល​ល្អ​

​ការ​រាករូស គឺជា​រោគសញ្ញា​មួយ​ប្រភេទ ប៉ុន្តែ មិនមែន​ជា​ជំងឺ​ទេ ហើយ​វា​អាច​បណ្តាលមកពី​ជំងឺ​ណាមួយ​ផ្សេង​ទៅ​វិញ​ដូចជា ការបង្ក​រោគ​ក្នុង​ពោះវៀន​ជាដើម​។ ការ​រាក​នេះ ក៏​អាច​បណ្តាលមកពី​ការប្រើ​ថ្នាំ​ផ្សះ ថ្នាំ​បន្ទន់​លាមក ឬ​ជា​ជំងឺ​មិនអាច​ញ៉ាំ​អាហា​រណា មាន​ជាតិ​ឡាក់​តូ​ស​បាន​។ ការ​រាករូស​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​យន្តការ​របស់​រាង​កាយ ក្នុង​ការការពារ​រាងកាយ​ដើម្បី​យកឈ្នះ​នឹង​ជាតិពុល និង​សារធាតុ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត ដូច​ការ​ក្តៅខ្លួន​ដែរ​។

​បើសិនជា​មិន​មាន​ការព្យាបាល ឬ​គ្រប់គ្រង​អាការៈរាក​រូសនេះ​ទេ អ្នកជំងឺ​អាច​នឹង​ជួប​ផលវិបាក​ដូចជា ខ្សោះ​ជាតិ ដែល​អាច​រហូត​ទៅ​ជា​ខ្សោយ​តម្រងនោម ឬ​ស្លាប់​បាន​។ ជាក់​ស្តែក ក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ការ​រាករូស​ភាគច្រើន បណ្តាលមកពី​កង្វះ​អនាម័យ ញ៉ាំ​ទឹក និង​មិន​ស្អាត​ជា​ដើម​។​

ចំពោះ​ការព្យាបាល​វិញ ក្រៅ​ពី​ការ​ញ៉ាំ​ទឹក ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​នោះ គ្រូពេទ្យ​អាច​នឹង​ណែនាំ​បន្ថែម​ទៀត​ដូចជា ៖

  • ​ចំពោះ​ទារក​ដែល​រាក ម្តាយ​គួរតែ​បន្ត​បំបៅ​ដោះកូន​ថែមទៀត​
  • ​ចំពោះ​ក្មេង​ធំ​បន្តិច​ហើយ ចូរ​ឲ្យគេ​ញ៉ាំ​ទឹក​តាមមាត់​ឲ្យបាន​ច្រើន ជាពិសេស ទឹកអូ​រ៉ា​លីត្រ​
  • ​ចំពោះ​មនុស្ស​ធំ​វិញ ការ​ញ៉ាំ​ទឹកអូ​រ៉ា​លីត្រ គឺជា​រឿង​សំខាន់បំផុត​
  • ​ចៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ការ៉េម អាហារ​សម្បូរ​ខ្លាញ់ និង​ហឹរ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ជាតិ​កាហ្វេ​អ៊ី​ន និង​គ្រឿង​ស្រវឹង​
  • ​អនុវត្ត​អនាម័យ​ឲ្យបាន​ល្អ ជាពិសេស ពេល​រៀបចំ​អាហារ​ទទួលទាន​តែម្តង​។

​តើ​អ្នក​មាន​ដឹង​ទេ​?

  • ​ការ​ញ៉ាំ​ថ្នាំ​ប្រឆាំង​ការ​រាក​រូស មិន​អាច​ព្យាបាល​វា​បានទេ ព្រោះ​វា​មិន​បាន​ព្យាបាល​មូលហេតុ​នាំ​ឲ្យ​រាក​ឡើយ​។
  • ​ថ្នាំ​ប្រឆាំង​ការ​រាក​សម្រាប់​មនុស្ស​ធំ មិន​មាន​សុវត្ថិភាព​ប្រើប្រាស់​លើ​កុមារ​ឡើយ ដូច្នេះ​មុន​នឹង​ប្រើ​ថ្នាំ​នេះ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។