ក្រុមU19កម្ពុជា បានចាញ់អូស្រ្តាលី ថ្ងៃបើកឆាកពាន AFF U19(មានវិដេអូ)

ក្រុមយុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា (U19) បានចាញ់ក្រុមU19អូស្រ្តាលី ក្នុងលទ្ធផល ២-០ នៅក្នុងការប្រកួតបើកឆាកប្រចាំពូលBនៃពានរង្វាន់ AFF U19 Championship 2016 នៅលើទឹកដីប្រទេសវៀតណាម កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ ប៉ុន្តែក្រុមU19ថៃ និងU19មីយ៉ាន់ម៉ា សុទ្ធតែទទួលបាន៣ពិន្ទុដូចគ្នា នៅក្នុងការប្រកួតបើកឆាកនេះ។

fn-2016-09-12-07-47-40-0

នៅក្នុងការប្រកួតបើកឆាកនេះ ក្រុមU19កម្ពុជា បានព្យាយាមលេងទប់យ៉ាងស្វាហាប់បំផុត ហើយអ្នកគាំទ្រជាជនរួមជាតិ ដែលបានតាមដានការប្រកួតតាមការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ BTV សុទ្ធតែបង្ហាញភាពរីករាយ នៅពេលក្រុមកម្ពុជា បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមអូស្រ្តាលី ក្នុងតង់ទី១នោះ។

khmer16

យ៉ាងណាក៏ដោយ នៅក្នុងតង់ទី២ ក្រុមកម្ពុជា មិនអាចរាំរាំងក្រុមអូស្រ្តាលី ដែលមានប្រៀបលើពួកគេទាំងកម្ពស់ បច្ចេកទេស និងល្បឿន បានទៀតនោះទេ ហើយការវាយសម្រុកយ៉ាងខ្លាំងនោះ បានផ្តល់ឲ្យខ្សែប្រយុទ្ធ George Henry ស៊ុតទម្លុះសំណាញ់ទីរបស់កម្ពុជា បានសម្រេចនៅនាទីទី៦៣នោះ ហើយ George Henry បានបបន្ថែម១គ្រាប់ទៀតនៅនាទីទី៦៦ តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ ខណៈលោកអាជ្ញាកណ្តាលបានពិន័យអ្នកចាំទី កែវ សុខសិលា របស់កម្ពុជា ដែលបានជ្រុលទៅប៉ះខ្សែប្រយុទ្ធរបស់ក្រុមអូស្រ្តាលី ដួលក្នុងតំបន់គ្រោះថ្នាក់នោះ។

វិដេអូ​ Highlight Australia U19 2-0 Cambodia U19

The post ក្រុមU19កម្ពុជា បានចាញ់អូស្រ្តាលី ថ្ងៃបើកឆាកពាន AFF U19(មានវិដេអូ) appeared first on CamboSport.