រក​ឃើញ​បំណែក​យន្តហោះ​ថ្មី ៥ មាន​ស្នាម​ឆេះសង្ស័យ​របស់ MH370

បំណែក​យន្តហោះ​ថ្មី ចំនួន​៥ ដែល​អាច​ជា​របស់​យន្តហោះ MH៣៧០ ត្រូវ​បាន​រក​ឃើញ នៅ​ក្នុង​ប្រទេស​ម៉ាដាហ្គាស្កា (Madagascar)។ បំណែក​ចំនួន ២ ត្រូវ​បាន​គេ​សំគាល់​ឃើញ​មាន​ស្នាម​ឆេះ ដែល​វា​អាច​បញ្ជាក់​ថា គឺ​ជា​បំណែក​មាន​ស្នាម​ឆេះ​ដំបូង​បង្អស់ ដែល​ត្រូវ​បាន​រក​ឃើញ។

 

រក​ឃើញ​បំណែក​យន្តហោះ​ថ្មី ៥ មាន​ស្នាម​ឆេះសង្ស័យ​របស់ MH370

 

គួរ​រំលឹក​ថា យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ប្រភេទ​ប៊ូអ៊ីង ៧៧៧ ស្ថិត​ក្នុង​ជើង​ហោះ​ហើរ MH៣៧០ ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​ទៅ​កាន់ ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ដឹក​អ្នក​ដំណើរ​ចំនួន ២៣៩​នាក់ បាន​បាត់​ខ្លួន​សូន្យ​ឈឹង កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤ មក​ម្ល៉េះ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ត្រូវ​គេ​រក​ឃើញ​នៅ​ឡើយ​ទេ។ MH៣៧០ ត្រូវ​គេ​សន្មត​ថា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា។

 

ការ​រក​ឃើញ​ថ្មី​នេះ បាន​ធ្វើ​ឡើង​ដោយ​អ្នក​ប្រមាញ់​បំណែក​យន្តហោះ លោក Blaine Gibson ដែល​ធ្លាប់​បាន​រក​ឃើញ​បំណែក​ផ្សេងៗ​ទៀត របស់​យន្តហោះ MH៣៧០ រួច​មក​ហើយ។ យោង​តាម​សម្តី​លោក Gibson បាន​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​ដ៏​សំខាន់​បំផុត គឺ បំណែក​ចំនួន ២ ដែល​មាន​ស្នាម​ឆេះ រក​ឃើញ​នៅ​ក្បែរ Sainte Luce  ភាគ​ខាង​ត្បូង ប្រទេស​ម៉ាដាហ្គាស្កា។ ទោះ​បី​ជា​យ៉ាង​ណា លោក Gibson បាន​និយាយ​ថា វា​មិន​ច្បាស់​ឡើយ​ថា បំណែក​ទាំង​នោះ​បាន​ឆេះ​មុន ឬ​ជា​លទ្ធផល​ក្រោយ​ពេល​យន្តហោះ​ធ្លាក់។

 

ក្រៅ​ពី​បំណែក​មាន​ស្នាម​ឆេះ នៅ​មាន​បំណែក​តូច​មួយ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់​ខាង​លើ រួម​ទាំង​បំណែក​២​ផ្សេង​ទៀត នៅ​ភាគ​ខាង​ជើង​ឆ្នេរ​សមុទ្រ នៃ​ទីក្រុង Antsiraka និង Riake ក្នុង​ប្រទេស​ម៉ាដាហ្គាស្កា៕

 

រក​ឃើញ​បំណែក​យន្តហោះ​ថ្មី ៥ មាន​ស្នាម​ឆេះសង្ស័យ​របស់ MH370

 

រក​ឃើញ​បំណែក​យន្តហោះ​ថ្មី ៥ មាន​ស្នាម​ឆេះសង្ស័យ​របស់ MH370

 

រក​ឃើញ​បំណែក​យន្តហោះ​ថ្មី ៥ មាន​ស្នាម​ឆេះសង្ស័យ​របស់ MH370

 

រក​ឃើញ​បំណែក​យន្តហោះ​ថ្មី ៥ មាន​ស្នាម​ឆេះសង្ស័យ​របស់ MH370

 

រក​ឃើញ​បំណែក​យន្តហោះ​ថ្មី ៥ មាន​ស្នាម​ឆេះសង្ស័យ​របស់ MH370

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC