Zlatan ​​​បាញ់​អ្នក​ដែល​រិះគន់​​ Pogba ​ថា​លេង​អន់

Zlatan Ibrahimovic ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​​ឆ្លើយ​តប​ទៅ​​​​អ្នក​ដែល​រិះគន់ និង​ច្រណែន​​ខ្សែ​បម្រើ​ Paul Pogba ​​​ថា​​មិន​យូរ​មិន​ឆាប់​​ពួកគេ​នឹង​ត្រូវ​លេប​សម្ដី​ខ្លួន​ឯង​វិញ​មិន​ខាន។

 

Zlatan ​​​បាញ់​អ្នក​ដែល​រិះគន់​​ Pogba ​ថា​លេង​អន់

Zlatan Ibrahimovic (ឆ្វេង) និង​ Paul Pogba

 

Man Utd ​បាន​ទិញ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​ Pogba ​តម្លៃ​បំបែក​កំណត់ត្រា​លើ​លោក​​៨៩​លាន​ផោន​ពី Juventus ​ដើម​រដូវ​កាល​នេះ​ ប៉ុន្តែ​ក្នុង​ការ​ប្រកួត Derby ​កីឡាករ​​វ័យ​២៣​ឆ្នាំ​​ លេង​ពុំ​បាន​ល្អ​ឡើយ​ ​និង​ត្រូវ​​ចាញ់​ប្រៀប​ Fernandinho, David Silva និង​ Kevin De Bruyne​ ​របស់​ក្រុម​ Manchester City នៅ​តំបន់​បម្រើ។ បន្ទាប់​ពី​ Man Utd ចាញ់ Man City ២-១ ​មាន​មតិ​ជា​ច្រើន​ បាន​រិះគន់​ Pogba ថា​មាន​ទម្រង់​លេង​អន់ មិន​សម​នឹង​តម្លៃ​ខ្លួន​នោះ​ទេ។

 

យ៉ាងណាក្ដី Zlatan ​បាន​ឆ្លើយ​តប​ទៅ​អ្នក​រិះគន់​ទាំង​នោះ​ ​ដោយ​ប្រាប់​ Eurosport ថា៖ “ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ Pogba គឺ​ពិត​ជា​ស្រួល​ទេ…ខ្ញុំ​និយាយ គាត់​ស្ដាប់។ មនុស្ស​ច្រណែន ដែល​រិះគន់​​គាត់​ទាំង​អស់ ​នឹង​ត្រូវ​លេប​សម្ដី​ទាំង​អស់​ដែល​ពួកគេ​បាន​និយាយ។ Pogba នឹង​រីក​ចម្រើន​ជាង​មុន ខ្លាំង​ជាង​មុន​ ​ហើយ​​គ្រប់​គ្នា​នឹង​គាំទ្រ​គាត់”៕

 

Zlatan ​​​បាញ់​អ្នក​ដែល​រិះគន់​​ Pogba ​ថា​លេង​អន់

 

Zlatan ​​​បាញ់​អ្នក​ដែល​រិះគន់​​ Pogba ​ថា​លេង​អន់

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun