ស្ត្រីម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង បម្រុងទៅបេះផ្លែទ្រាលក្នុងព្រៃ ដួលបោកក្បាលបាក់កស្លាប់ នៅស្រុកភ្នំក្រវាញ

(ពោធិ៍សាត់)៖ ស្ត្រីម្នាក់ តែងតែបើកបរក្នុងស្ថានភាពស្រវឹង ហើយត្រូវបានដួលបោកក្បាល បាក់កស្លាប់ ខណៈកំពុងជិះទៅប៉ះផ្លែទ្រាលក្នុងព្រៃ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ត្រង់ចំណុចស្រែតាអៅ ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា៖ ស្ត្រីរងគ្រោះ ដែលតែងតែបើកបរក្នុងស្ថានភាពស្រវឹងខួបនោះ មានឈ្មោះ យ៉េង រ័ត្ន ភេទស្រី អាយុ ៣៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ 

លោកអធិការបានបន្តថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានវ៉ៃឡើយ២ទៅ៣តយរួចមកហើយ ពេលនោះស្ត្រីរងគ្រោះបានជិះម៉ូតូ ម៉ាកWaveអាល់ហ្វា គ្មានស្លាកលេខ បម្រុងទៅបេះផ្លែទ្រាលក្នុងព្រៃ សម្រាប់ក្លែម ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានដួលបោកក្បាលទៅនឹងដី បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមនោះប្រជាជាពលរដ្ឋដែលនៅក្បែរ បានជួយបញ្ជូនស្ត្រីរងគ្រោះទៅមន្ទីរបង្អែកស្រុក តែជាអកុសល ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក ស្រុកបាត់ទៅហើយ ដោយសាររងរបួសបាក់ក ក្រោមស្ថានភាពស្រវឹង។

បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  នៅលើកំណាត់ផ្លូវជាតិលេខ១ នៅត្រង់ចំណុចខាង មុខមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ថិតនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាល័យស្វាយរៀងមានទីលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។ ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញ ជនរងគ្រោះ មានសភាពស្រវឹងស្រាជោគ ហើយបានជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅចេញ ពីផ្ទះក្នុងគោលបំណង ទៅជួបមិត្តភក្តិ នៅសកលវិទ្យាល័យស្វាយរៀង។

លុះបើកម៉ូតូដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូត ធ្លាក់ពីលើផ្លូវជាតិលេខ១ទៅបុកនឹងបង្គោលភ្លើងនៅ ខាងស្តាំដៃពេញទំហឹង បណ្តាលឲ្យហោះផ្លោងទៅបុកបង្គោលភ្លើងបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឲ្យញាក់សាច់។

បន្ទាប់មកសមត្ថកិច្ចបានត្រួតពិនិត្យរួចប្រគល់សាកសពឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះម៉ូតូខូចខាតយ៉ាងដំណំ សមត្ថកិច្ចក៏បានប្រគល់ឲ្យឪពុកម្តាយយកទៅជួសជុលវិញដែរ។ សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ បើកបរមានល្បឿនលឿន ក្នុងស្ថានភាពស្រវឹង និងអត់មានពាក់មួកសុវត្ថិភាព៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត