ប្រភេទសត្វត្មាត១០៦ក្បាល​ ជិតផុតពូជ លើពិភពលោក​ បង្ហាញវត្តមាននៅកម្ពុជា​

ភ្នំពេញ ៖ ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក​ របស់​លោក​ Phann Sithan នៅថ្ងៃទី១១​ កញ្ញានេះ​ បានបង្ហាញពីរូបភាពសត្វត្មាត ចំនួនជាង១៦០ក្បាល​ ដែលជាប្រភេទសត្វកម្រ ជិតផុតពូជលើពិភពលោក​ កំពុងមានវត្តមាននៅកម្ពុជា​ ហើយសត្វទាំងនេះ ត្រូវបានអង្គការមួយ កំពុងអភិរក្សដោយបានកាប់គោ​ ឬក្របីចំនួន ២ក្បាល​ ក្នុងមួយខែ សម្រាប់ធ្វើជាចំណី។

លោក​ Phann Sithan​ បានឲ្យដឹងថា​ "អាហារដ្ឋានសៀមប៉ាង ទទួលភ្ញៀវបានចំនួន ១០៦ ក្បាលនៅព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៦ ។ អង្គការជីវិតសត្វស្លាប អន្តរជាតិ (Birdlife International) កាប់គោឬក្របី អោយត្មាតស៊ី ចំនួន ២ ដង (ម្តងចំនួន​ ១ក្បាល) ក្នុងមួយខែ"។

លោក​ Sithan បានបន្តទៀតថា​ ត្មាតជាប្រភេទសត្វជិតផុតពូជ ក្នុងពិភពលោកកំពុងមានវត្តមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះភាគច្រើនរស់នៅ ក្នុងខេត្តស្ទឹងត្រែង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ​ខណៈសត្វព្រៃដ៍​កម្ររងការបាញ់សម្លាប់ ​យក​សាច់ជា​រៀងរាល់ថ្ងៃ ។

ជាក់ស្តែង​ កាលពីថ្ងៃទី១២ មីនា ២០១៦​ កងកម្លំាងរដ្ឋបាលព្រៃឈើ បាន​ឃាត់ចាប់បានសាច់ទន្សោ ចំនួន៨០គីឡូក្រាម ​និងរថយន្តម៉ាកគៀរមួយគ្រឿង ​ជាកម្មសិទ្ឋិរបស់ឈ្មោះ​ ទោន ទិត្យ មុខ​របរ​ទិញលក់សាច់ព្រៃ​ និងលក់ប្រហុក​ ផ្អក ។

សេចក្តីរាយការណ៍​បានបន្តថា ​ក្រោយការឃាត់ខ្លួនឈ្មោះ ​ទោន ទិត្យនេះ​នោះរួចមក ​សមត្ថកិច្ចបានសហការជាមួយតំណាង​អយ្យការចុះឆែកឆេរ លំនៅ​ដ្ឋានមួយកន្លែង ​​ម្ចាស់ផ្ទះ សយ សឿន ដែលគេ​ស្គាល់ថាជាឈ្មួញជួញដូរនិង​ប្រមាញ់សត្វព្រៃដ៍សកម្ម​នៅក្នុងខេត្តមណ្ឌលគិរី ។

ក្នុងប្រតិបត្តិការឆែកឆេរនោះ ​សមត្ថកិច្ចរកឃើញវត្ថុតាង មួយចំនួនដូចជា​ ៖ រណាយន្ត០៣គ្រឿង ​អន្ទាក់ ខ្សែកាប១៨ខ្សែ ​ក្បាលទន្សោង១ ធ្មេញដំរី១ ​ពស់ទាល់ឈ្លោះ១ ​ក្បាលស្វា.ស​ និងចង្កូម​ជ្រូក​ព្រៃចំនួន៣ ​ជើងឈ្លូស១ ​ឧបករណ៍ស្នារ១ដើមនិងគ្រាប់០៥គ្រាប់​ ថ្គាមសត្វជ្រូកព្រៃ២ ​កំាបិតស្នៀតប្រលាក់ឈាម១ ​និងស្លាបក្ងោកចំនួន០២បាច់ ។

សេចក្តីរាយការណ៍បានបន្តថា ​ក្រោយរកឃើញ វត្ថុតាងនិងជនសង្ស័យ ​ទំាង២នាក់ខាងលើ ​សមត្ថកិច្ចបានបញ្ជូនមកឃុំខ្លួននៅរដ្ឋបាលព្រៃឈើ ​ប​ណ្តោះអាសន្នរង់ចំាដោះស្រាយ​តាមនីតិវិធីច្បាប់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រភេទសត្វត្មាត១០៦ក្បាល​ ជិតផុតពូជ លើពិភពលោក​ បង្ហាញវត្តមាននៅកម្ពុជា​