ម្តាយ​នាំ​យក​ថ្នាំ​ញៀន​ទៅ​សួរសុខទុក្ខ​កូន ទីបំផុត​ដេក​គុក​ជាមួយ​គ្នា

ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ខេត្តកណ្តាល ឃាត់ខ្លួន​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ពន្ធនាគារ​ខេត្ត ខណ​:​ស្ត្រី​រូប​នោះ​បាន​នាំ​យក​ថ្នាំ​ញៀន​ ទៅ​សួរ​សុខ​ទ​ក្ខ​កូន កំពុង​ជាប់​ឃុំ ។ ស្ត្រី​ជា​ជនសង្ស័យ​ឈ្មោះ សាត បូ​រ៉ា​នី ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

វត្ថុ​តាង​ចាប់​យក​ថ្នាំ​ញៀន​ (​ម៉ា​ទឹកកក​)​ ចំនួន​១០​កញ្ចប់ ដែល​លាក់​ក្នុង​ស្វាយ​ទុំ​ពីរ​គ្រាប់ សម្រាប់​យក​ទៅ​ឲ្យ​កូន​ ប្រើប្រាស់​ក្នុង​ពន្ធនាគារ ។ ទណ្ឌិត​ជា​កូន​ដែល​ម្តាយ​ទៅ​សួរសុខទុក្ខ​ឈ្មោះ ជឹ​ម រ​ដ្ឋា ហៅ​កែប ជាប់គុក​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​អំពើ​ហិង្សា ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១១ ។

ក្រោយ​ពី​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ បាន​សារភាព​ប្រាប់​សមត្ត​កិច្ច​ថា កន្លង​មក​ធ្លាប់​នាំ​ថ្នាំ​ញៀន​ចូល​ពន្ធនាគារ​ ខេត្តកណ្តាល​ចំនួន​ ៧​លើក​មក​ហើយ ។ គ្រប់​លើក​តែងតែ​ប្រើ​ល្បិច​កល​បង្កប់​ថ្នាំ​ញៀន​​ នៅ​ក្នុង​ម្ហូបអាហារ ឬ​វត្ថុ​អ្វីមួយ ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច តែ​លើក​នេះ​ត្រូវ​បែក​ការណ៍ ដោយសារ​បាន​យក​ថ្នាំ​ញៀន​ ១០​កញ្ចប់​បង្កប់​ក្នុង​ផ្លែស្វាយ ។ ជនសង្ស័យ​ជា​ម្តាយ​នាំ​យក​ថ្នាំ​ញៀន ទៅ​សួរសុខទុក្ខ​កូន​កំពុង​ជាប់​ឃុំ ត្រូវ​ចូល​ដេក​ក្នុង​ពន្ធនាគារ​ដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា  ពីរនាក់ត្រូវបាន នគរបាលស្រុកកោះធំ ឃាត់ខ្លួន និងបានរឹបអូសថ្នាំញៀនចំនួន ៩កញ្ចប់ផងដែរ កាលពីម៉ោងជាង២១យប់ថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅភូមិ ព្រែកតាមេម ឃុំ ព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១/-ឈ្មោះ ស្រ៊ា ដន ភេទ ប្រុស អាយុ ២៣ ឆ្នាំមានមុខរបរជាកសិករ ទី២/-ឈ្មោះ ឃាន រ៉ែន (ហៅ លីន) ភេទប្រុស អាយុ ២៣ ឆ្នាំមានមុខរបរ មិនពិតប្រាកដ អ្នកទាំងពីរ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

នគរបាលបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ ទាំងពីរខាងលើកម្លាំងនគរបាល ជំនាញស្រុកកោះធំ បានដើរល្បាត នៅក្នុងភូមិសាស្ត្រ របស់ខ្លួនដើម្បីរក្សាសន្តិសុខនោះស្រាប់តែ បានទទួលព័ត៌មានថាមានការ លក់គ្រឿងញៀនយ៉ាងសកម្ម នៅចំណុចកើតហេតុខាងលើ ។

ភ្លាមនោះកម្លាំងជំនាញ បានចុះទៅសហការជាមួយ កម្លាំងប៉ុស្ដិ៍រដ្ឋបាលព្រែក ស្ដីធ្វើការស្រាវជ្រាវដល់កន្លែង កើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើការត្រួតពិនិត្យរកឃើញថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៩ កញ្ចប់ក្នុងនោះតូច០៨ កញ្ចប់តូចដែលជនសង្ស័យ បានទុកជាប់នឹងខ្លួន ។

ក្រោយពីនាំខ្លួនជនសង្ស័យ ធ្វើការសាកសួរនោះជនសង្ស័យ បានសារភាពថា ថ្នាំញៀនទាំងនេះ គេទើបទទួលយកមកពីឈ្មោះ ឃាន រ៉ែន ដើម្បីយកទៅចែកកចាយបន្តភ្លាមនោះ កម្លាំងនគរបាលបានស្រាវជ្រាវ រហូតដល់ម៉ោងជា២១យប់ ទើបឃាត់ខ្លួនជនសង្ស័យ បានម្នាក់ទៀត នាំមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម្តាយ​នាំ​យក​ថ្នាំ​ញៀន​ទៅ​សួរសុខទុក្ខ​កូន ទីបំផុត​ដេក​គុក​ជាមួយ​គ្នា

ម្តាយ​នាំ​យក​ថ្នាំ​ញៀន​ទៅ​សួរសុខទុក្ខ​កូន ទីបំផុត​ដេក​គុក​ជាមួយ​គ្នា

ម្តាយ​នាំ​យក​ថ្នាំ​ញៀន​ទៅ​សួរសុខទុក្ខ​កូន ទីបំផុត​ដេក​គុក​ជាមួយ​គ្នា

ម្តាយ​នាំ​យក​ថ្នាំ​ញៀន​ទៅ​សួរសុខទុក្ខ​កូន ទីបំផុត​ដេក​គុក​ជាមួយ​គ្នា

ម្តាយ​នាំ​យក​ថ្នាំ​ញៀន​ទៅ​សួរសុខទុក្ខ​កូន ទីបំផុត​ដេក​គុក​ជាមួយ​គ្នា