ស្អុយ​ខ្លាំង​ពេក ទៅ​បើក​បង្អួច​មើល​ទើប​ដឹង

ខេត្តសៀមរាប ៖ ដោយសារ​ធុំក្លិន​ស្អុយ​ខ្លាំងពេក​​ចេញពី​ក្នុង​បន្ទប់​ជួល ម្ចាស់ផ្ទះ​ក៏​ដើរទៅ​បើក​បង្អួច​មើល ស្រាប់តែ​ប្រទះ​ឃើញ​ជនជាតិ​កា​ណា​ដា​ស្លាប់​ក្នុង​បន្ទប់ទឹក ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ HUXLEY KENNTH ROBERT ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​កា​ណា​ដា កាន់​លិខិតឆ្លងដែន​លេខ HG098750 ផុតកំណត់​ថ្ងៃ​ទី​៥ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០២០ ៕

បើ​តាម​សម្តី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ដោយសារ​គាត់​ធំ​ក្លិនស្អុយ​ចេញពី​បន្ទប់​ជួល​ខ្លាំង​ពេក គាត់​ក៏​ដើរទៅ​បើក​បង្អួច​មើល ស្រាប់តែ​ឃើញ​ជនជាតិ​កា​ណា​ដា​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក ភ្លាម​ៗ​នោះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ចុះ​មក​ពិនិត្យ ។

បើ​តាម​ការ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា នៅ​លើ​ខ្លួន​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ​ថា​ជា​ករណី​ឃាតកម្ម​នោះ​ទេ ។ លោក​វេជ្ជបណ្ឌិត និង​កម្លាំង​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ប្រហែលជា​ជន​រង​គ្រោះ​ងងឹតមុខ​(​ខ្យល់គ​)​ដួល​ដោយ​គ្មាន​អ្នក​ណា​ឃើញ​ទើប​បណ្ដាល​ឲ្យ​ស្លាប់ ។ ជន​រង​គ្រោះ​បាន​ស្លាប់​ប្រហែល​៣-៤​ថ្ងៃ​ហើយ ព្រោះ​សព​មាន​សភាព​ហើយ និង​ធុំក្លិន​ស្អុយ​ទៀត​ផង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត។ តីតមន្រ្តីយោធាម្នាក់ ខ្យល់គរដួលបោកក្បាលស្លាប់ ក្នុងបន្ទប់ មិនមាននរណាដឹង រហូតធុំក្លិនស្អុយសាយភាយ កើតឡើង នៅវេលាម៉ោង១០និង៥នាទី ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅចំណុចផ្ទះជួល ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចយ មឿន អាយុ ៦៣ឆ្នាំ ជាអតីតមន្ត្រីយោធា ស្នាក់នៅផ្ទះជួលបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ និងភរិយាឈ្មោះ ចាន់​ សម្បូ អាយុ ៤៧ឆ្នាំ មុខរបរជាគ្រូពេទ្យ នៅព្រះកេតុមាលា។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះខាងលើ បាននៅផ្ទះតែម្នាក់ឯង ដោយប្រពន្ធទៅធ្វើការ នៅឯមន្ទីពេទ្យព្រះកេតុមាលា រយៈពេល២ទៅ៣ថ្ងៃ ទើបមក ផ្ទះម្តង ដោយប្រជាពលរដ្ឋក្បែរខាង ឃើញគាត់ចាក់សោផ្ទះពីខាងក្នុង២ថ្ងៃ នាំគ្នាស្រែកហៅ ក៏មិនឮឆ្លើយ រហូតដល់ម៉ោងកើតហេតុ ស្រាប់តែមានធុំក្លិនស្អុយ ភាយចេញមកខាងក្រៅ ហើយសោផ្ទះចាក់ពីរជាន់ ក៏នាំគ្នាផ្អើលឆោឡោ ខលទៅប្រាប់ប្រពន្ធសព និងបាននាំគ្នាកាត់សោ ទម្លុះចូលទៅ ស្រាប់តែឃើញប្តី ដេកស្លាប់ផ្កាប់មុខក្នុងបន្ទប់ទឹក មានសភាពហើមស្អុយ ដោយដៃកាន់ទុយោលាងគូទ និងមានឈាមដក់ សង្ស័យខ្យល់គរ ដួលបោកក្បាលស្លាប់។

ក្រោយពីសមតកិច្ចជំនាញ ពិនិត្យធ្វើកោសល្យវិច័យសពរួចហើយ បានប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្អុយ​ខ្លាំង​ពេក ទៅ​បើក​បង្អួច​មើល​ទើប​ដឹង

ស្អុយ​ខ្លាំង​ពេក ទៅ​បើក​បង្អួច​មើល​ទើប​ដឹង

ស្អុយ​ខ្លាំង​ពេក ទៅ​បើក​បង្អួច​មើល​ទើប​ដឹង