បែកធ្លាយ! ឆែកឆេររកឃើញលុយប្រមាណ ១២២លានដុល្លារ ក្នុងផ្ទះប្រធានទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយរបស់រុស្ស៊ី

រុស្ស៊ី៖  លោក Dmitry Zakharchenko ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយពីត្រូវគេរកឃើញលុយកខ្វក់ យ៉ាងច្រើនសន្ធឹកប្រមាណ ១២២លានដុល្លារអាមេរិក (លុយដែលបានមកពីការកេងប្រវ័ញ្ច ស៊ីសំណូកសូកប៉ាន់ផ្សេងៗ) ក្នុងកេសឡាំងមួយក្នុងផ្ទះរបស់ខ្លួន។

បើតាមប្រភពបានឲ្យដឹងថា លោក Dmitry Zakharchenko ដែលទទួលបន្ទុកការងារជា អនុប្រធាននាយកដ្ឋានផ្នែកឧស្សាហកម្មថាមពល នៃរដ្ឋបាលទូទៅសន្តិសុខសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវបានមន្រ្តីប៉ូលិសឡោមព័ទ្ធឆ្មក់ចូលឆែកឆេរ ក្នុងគេហដ្ឋានរបស់លោក  បន្ទាប់ពីបានដឹងថា លោក Dmitry នាំយកប្រាក់សុទ្ធតាមខ្លួនចំនួន ២,២លានដុល្លារអឺរ៉ូ (ប្រមាណជាង ២,៤០០,០០០ដុល្លារអាមេរិក) ដែលជាហេតុធ្វើឲ្យមានការសង្ស័យកើតឡើង និងឈានដល់ការឃាត់ខ្លួនតែម្តង។ លោក Dmitry កំពុងជាប់ចោទពីបទរំលោភបំពានអំណាច  និងទទួលសំណូកក្នុងរូបភាពផ្សេងៗ ដែលជាបង្កជាផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសង្គមជាតិ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RIA Novosti បានឲ្យដឹងថា «ទាក់ទងជាមួយនឹងចំនួនទឹកប្រាក់ ដែលរកឃើញនេះមិនទាន់ដឹង តួលេខជាក់លាក់ នៅឡើយនោះទេ។ មន្រ្តីប៉ូលិស បានចុះឆែកឆេរ និងបានធ្វើការរឹបអូស កេសសំងាត់មួយក្នុងផ្ទះរបស់លោក Zakharchenko តែប៉ុណ្ណោះ ហើយវាមិនទាន់ដឹងច្បាស់ថា នៅមានទ្រព្យសម្បត្តិលុយកាក់ប៉ុន្មានទៀត ដែលលោក Zakharchenko មានទៀតនោះទេ ខណៈបច្ចុប្បន្នពួកយើង គឺកំពុងតែធ្វើការកំណត់ទិសដៅ និងស៊ើបអង្កេតស្រាវជ្រាវ បន្តទៀតផងដែរ»

ទន្ទឹមនឹងនោះផងដែរ មេធាវីលោក Yury Novikov ការពារក្តីលោក Zakharchenko មានប្រសាសន៍ថា «ពួកយើងកំពុងតែធ្វើការស្នើសុំដាក់វិធានការ ២ជម្រើស ទៅកាន់តុលាការ ដោយទីមួយធ្វើការរឹបអូសផ្ទះ ឬទី២ បង្គាប់ឲ្យតម្កល់ប្រាក់ ១លានដុល្លារអាមេរិក ដើម្បីនៅក្រៅឃុំ» ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត វាជារឿងដ៏ គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពី 

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា លោក Carlos Chavez ប្រធានសហព័ន្ធ កីឡាបាល់ទាត់ នៃប្រទេស បូលីវី និងជាហិរញ្ញិកនៃ សមាគមបាល់ទាត់ ប្រចាំទ្វីបអាមេរិកខាងត្បូង ហៅកាត់ថា Conmebol នោះត្រូវបានប៉ូលីស ធ្វើការចាប់ខ្លួន រួចរាល់ហើយ បន្ទាប់ពីមាន ការផ្ទុះឡើងនូវ រឿងអាស្រូវអំពី ភាពពុករលួយរបស់រូបលោក ដែលមានជាប់ពាក់ព័ន្ធ នឹងមនុស្សមួយចំនួន ស្ថិតនៅក្នុង Fifa ដែលជាសហព័ន្ធដ៏ មានឥទ្ធិពលមួយ នៅក្នុងវិស័យកីឡា របស់ពិភពលោក។

លោក Chavez ត្រូវបានទទួលរង ការចោទប្រកាន់ ដោយគ្មានភស្តុតាង “ថាបានប្រព្រឹត្តអំពើ ពុករលួយទៅលើការ គ្រប់គ្រងផ្នែកធនធាន អំឡុងពេលដែល រូបលោកធ្វើជា ប្រធានសហព័ន្ធ កីឡាបាល់ទាត់ របស់ប្រទេស បូលីវី” នេះបើផ្អែកទៅលើ ការដកស្រង់សម្តី របស់ព្រះរាជអាជ្ញា ប្រចាំប្រទេស មួយនេះ។

ក្នុងនោះ អ្នកចាត់ការជាន់ខ្ពស់ នៃសហព័ន្ធបាល់ទាត់ របស់ប្រទេស បូលីវី ច្រើនជាង២០នាក់ ក៏បានប្រគល់ ភស្តុតាងនានា ទៅឲ្យតុលាការ រួចរាល់ហើយ រង់ចាំតែតុលាការ ធ្វើការស៊ើបអង្កេត ឲ្យបានជាក់លាក់ មុននឹងចេញ ការសម្រេចថាតើលោក Chavez មានទោស ឬយ៉ាងណា។

ទន្ទឹមនឹងនេះដែរ លេខាធិការជាន់ខ្ពស់ នៃសហព័ន្ធបាល់ទាត់ ប្រទេសបូលីវី គឺលោក Alberto Lozada ក៏ត្រូវបានចាប់ខ្លួន ផងដែរបន្ទាប់ពី រូបលោកត្រូវ បានគេរកឃើញថា បានធ្វើការរៀបចំ លទ្ធផលសម្រាប់ ការប្រកួតទុកជាមុន។

គួរបញ្ជាក់ផងដែរថា ករណីរឿង អាស្រូវនៃអំពើ ពុករលួយរបស់ ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៅតាម សហព័ន្ធ ឬក៏សមាគម បាល់ទាត់នានា ចេះតែបែកធ្លាយ ជាបន្តបន្ទាប់ ក្រោយពីនាយកដ្ឋានផ្នែក យុត្តិធម៍របស់ សហរដ្ឋអាមេរិក បានរកឃើញថា មានករណីអំពើ ពុករលួយកើតឡើង នៅក្នុងសហព័ន្ធ Fifa ហើយក្នុងនោះ អ្នកដឹកនាំជាន់ខ្ពស់ ចំនួន៧រូប របស់សហព័ន្ធ មួយនេះត្រូវ បានគេរកឃើញ ថាពិតជាបាន ប្រព្រឹត្តអំពើ ពុករលួយប្រាកដមែន និងត្រូវបានចាប់ខ្លួន រួចរាល់ហើយផងដែរ និងបានធ្វើឲ្យ ពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងចំពោះ ករណីបែបនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បែកធ្លាយ! ឆែកឆេររកឃើញលុយប្រមាណ ១២២លានដុល្លារ ក្នុងផ្ទះប្រធានទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយរបស់រុស្ស៊ី

បែកធ្លាយ! ឆែកឆេររកឃើញលុយប្រមាណ ១២២លានដុល្លារ ក្នុងផ្ទះប្រធានទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយរបស់រុស្ស៊ី

បែកធ្លាយ! ឆែកឆេររកឃើញលុយប្រមាណ ១២២លានដុល្លារ ក្នុងផ្ទះប្រធានទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយរបស់រុស្ស៊ី

បែកធ្លាយ! ឆែកឆេររកឃើញលុយប្រមាណ ១២២លានដុល្លារ ក្នុងផ្ទះប្រធានទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយរបស់រុស្ស៊ី