អាថ៌កំបាំង​អ្វី​ ធ្វើ​ឲ្យ​ប្រទេស​គ្មាន​កងទ័ព​ ប៉ុន្តែ​ជា​សមាជិក​ដ៏​មាន​អំណាច​មួយ​របស់​ NATO​

អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង NATO ដែលជាសម្ពន្ធភាពយោធាខ្លាំងពូកែបំផុតលើពិភពលោក បង្កើតឡើងក្នុងឆ្នាំ ១៩៤៩ បំណងទប់ទល់នឹងអំណាចរបស់សហភាពសូវៀត ហើយសមាជិកនីមួយៗសុទ្ធតែមានកងទ័ពដែលខ្លាំងពូកែ ប៉ុន្តែប្រាកដជាមានមូលហេតុសំខាន់មួយ ដែលសម្ពន្ធភាពយោធានេះ ទទួលយកប្រទេសមួយដែលគ្មានកងទ័ព ឲ្យចូលជាសមាជិក ដោយប្រទេសនោះមានតែឆ្មាំសមុទ្រ និងកងកម្លាំងសន្តិសុខប៉ុណ្ណោះ ។

ឆ្មាំសមុទ្ររបស់ប្រទេស អ៊ីសឡង់ (Iceland) មានត្រឹមតែនាវា ៣ គ្រឿង, យន្តហោះ ៤ គ្រឿង និងបំពាក់ដោយអាវុធធុនតូច ជាមួយនឹងប្រព័ន្ធការពារដែនអាកាស ដែលមានសមត្ថភាពពិនិត្យដែនអាកាស និងដែនគោក ។ ដោយសារគ្មានកងទ័ព អ៊ីសឡង់ បានត្រឹមតែបរិច្ចាគថវិកា និងបុគ្គលិកស៊ីវិលសម្រាប់ជាវិភាគទានក្នុងនាមជាសមាជិកមួយរបស់ NATO ។

អ្វីដែលធ្វើឲ្យ អ៊ីសឡង់ មានឥទ្ធិពលគឺកិច្ចព្រមព្រៀងបង្កើតមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅលើប្រទេសនេះរហូតដល់ ២៥ កន្លែង ចាប់ពីមូលដ្ឋានកងទ័ពជើងគោក, កងទ័ពជើងទឹក, កងទ័ពអាកាស, ទាហានម៉ារីន និងកម្លាំងឆ្នាំសមុទ្រ ។ ក្រៅពីនេះ អ៊ីសឡង់ នៅមានកិច្ចព្រមព្រៀងបង្កើតមូលដ្ឋានយោធាជាមួយប្រទេស កាណាដា, ហូឡង់, ន័រវ៉េ និង ដាណឺម៉ាក ថែមទៀត ធ្វើឲ្យកងទ័ពដែលប្ដេជ្ញាការពារប្រទេសនេះ មានចំនួនស្ទើរតែច្រើនជាងប្រទេសខ្លះដែលជាសមាជិក NATO ។
អាថ៌កំបាំង​អ្វី​ ធ្វើ​ឲ្យ​ប្រទេស​គ្មាន​កងទ័ព​ ប៉ុន្តែ​ជា​សមាជិក​ដ៏​មាន​អំណាច​មួយ​របស់​ NATO​

អាថ៌កំបាំង​អ្វី​ ធ្វើ​ឲ្យ​ប្រទេស​គ្មាន​កងទ័ព​ ប៉ុន្តែ​ជា​សមាជិក​ដ៏​មាន​អំណាច​មួយ​របស់​ NATO​

អាថ៌កំបាំង​អ្វី​ ធ្វើ​ឲ្យ​ប្រទេស​គ្មាន​កងទ័ព​ ប៉ុន្តែ​ជា​សមាជិក​ដ៏​មាន​អំណាច​មួយ​របស់​ NATO​

អាថ៌កំបាំង​អ្វី​ ធ្វើ​ឲ្យ​ប្រទេស​គ្មាន​កងទ័ព​ ប៉ុន្តែ​ជា​សមាជិក​ដ៏​មាន​អំណាច​មួយ​របស់​ NATO​

ប្រភព៖ kqube

  • អាថ៌កំបាំង​អ្វី​ ធ្វើ​ឲ្យ​ប្រទេស​គ្មាន​កងទ័ព​ ប៉ុន្តែ​ជា​សមាជិក​ដ៏​មាន​អំណាច​មួយ​របស់​ NATO​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត
Tags: