​ប្រាប់​ប្រពន្ធ​ថា​ចង់​រួមរក្ស​កូន​ក្រមុំគេ​ប្រពន្ធ​ស្មាន​ថា​លេង​ក៏​យល់ព្រម​មាន​អី​រំលោភ​រហូត​សម្រេច​

​ប្រាប់​ប្រពន្ធ​ថា​ចង់​រួមរក្ស​កូន​ក្រមុំគេ​ប្រពន្ធ​ស្មាន​ថា​លេង​ក៏​យល់ព្រម​មាន​អី​រំលោភ​រហូត​សម្រេច​

ខេត្តបាត់ដំបង៖ បុរសម្នាក់បានចាប់រំលោភ នារីក្រមុំវ័យ២១ឆ្នាំម្នាក់ ពេលទៅដេកចាំស្រែជាមួយគេរហូតបានសម្រេច ក្រោយពេលដែលជនសង្ស័យបានទៅសុំប្រពន្ធរបស់ខ្លួនថា ចង់រួមរក្សជាមួយជនរងគ្រោះ ស្ត្រីជាប្រពន្ធស្មានថានិយាយលេងក៏យល់ព្រម លុះពេលនារីរងគ្រោះត្រឡប់មកផ្ទះវិញ ទើបប្រាប់រឿងហេតុដល់ម្ដាយ ហើយម្ដាយក៏បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោស។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

លោកវរសេនីយ៍ត្រី ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៩និង៣០នាទី កម្លាំងអធិការនគរបាលស្រុកសង្កែ បានទទួលពាក្យបណ្ដឹងពីឈ្មោះ តូ ប៉ិច ភេទស្រី អាយុ៥៤ឆ្នាំ ជាម្ដាយបង្កើតជនរងគ្រោះ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះយ៉ុង ឃាន ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទរំលោភសេពសន្ថវៈទៅលើកូនរបស់ខ្លួន រស់នៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ។

លោកអធិការបានបន្តទៀតថា ករណីរំលោភសេពសន្ថវៈខាងលើប្រព្រឹត្តិនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ២១និង៣០នាទី នៅវាលស្រែចំណុចក្រុមទី២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ។

ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចស្រុកសង្កែបានចេញប្រតិបត្តិការតាមចាប់ជនល្មើស និងឃាត់ខ្លួនបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។ ជនល្មើសបានសារភាពថា ខ្លួនពិតជាបានរំលោភនារីរងគ្រោះឈ្មោះ តាប់ ម៉ុន រហូតបានសម្រេចនៅចំណុចកើតហេតុខាងលើមែន។

ករណីនេះសមត្ថកិច្ចនគរបាលស្រុកសង្កែ បានបញ្ជូនខ្លួនជនសង្ស័យមកការិយាល័យជំនាញស្នងការនគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិច្បាប់៕

ប្រភព៖ kqube

  • ​ប្រាប់​ប្រពន្ធ​ថា​ចង់​រួមរក្ស​កូន​ក្រមុំគេ​ប្រពន្ធ​ស្មាន​ថា​លេង​ក៏​យល់ព្រម​មាន​អី​រំលោភ​រហូត​សម្រេច​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត
Tags: