មន្ត្រីម្នាក់ប្រពន្ធ​មិន​នៅ​ មើល​ទៅ​ប្អូនថ្លៃ​ «ទំនង»​ ឲ្យ​កោសខ្យល់​ រំលោភបានសម្រេច​៤​ដង​

មន្ត្រីម្នាក់ប្រពន្ធ​មិន​នៅ​ មើល​ទៅ​ប្អូនថ្លៃ​ «ទំនង»​ ឲ្យ​កោសខ្យល់​ រំលោភបានសម្រេច​៤​ដង​
ខេត្តកំពត៖ មន្ត្រីនគរបាលល្មោភកាមម្នាក់ខណៈប្រពន្ធរបស់ខ្លួនមិននៅផ្ទះបានហៅប្អូនថ្លៃ ស្រីមកកោសខ្យល់ឲ្យ ប៉ុន្តែបែរជាធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចដល់ទៅ៤ដងទៅ វិញ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីមានពាក្យបណ្ដឹងពីឪពុកម្តាយនារីរងគ្រោះ ។

នគរបាលស្រុកទឹកឈូបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន សុភារ៉ា ហៅ ង៉ោល ភេទប្រុស អាយុ២៨ឆ្នាំ ជានគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មី បច្ចុប្បន្នរស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ត្រូវជាបងថ្លៃរបស់នារីរងគ្រោះ ដែលទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ។

នារីរងគ្រោះបានរៀបរាប់សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ខណៈបងស្រីខ្លួន(ប្រពន្ធជនសង្ស័យ)មិននៅផ្ទះ ជនសង្ស័យជាបងថ្លៃបានប្រើល្បិចជាមិនស្រួលខ្លួនហើយហៅនារីរងគ្រោះជាប្អូនថ្លៃឲ្យមកកោសខ្យល់ឲ្យ ប៉ុន្តែបែរជាធ្វើសកម្មភាពចាប់រំលោភបានសម្រេចរហូតដល់ទៅ៤ដងនៅលើ ផ្ទះរបស់ជនសង្ស័យ ។

នគរបាលបញ្ជាក់ថា លុះនៅព្រឹកថ្ងៃទី១១កញ្ញា ទើបឪពុកម្តាយនារីរងគ្រោះដឹង ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃថ្នង ទើបឈានទៅចាប់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិ វិធីច្បាប់តែម្តង ៕

ប្រភព៖ VD7

  • មន្ត្រីម្នាក់ប្រពន្ធ​មិន​នៅ​ មើល​ទៅ​ប្អូនថ្លៃ​ «ទំនង»​ ឲ្យ​កោសខ្យល់​ រំលោភបានសម្រេច​៤​ដង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/13  Category:កំសាន្ត
Tags: