DJ ស្រី​អាស៊ី​ម្នាក់​ជះ​លុយ​ទិញ Mercedes ១​គ្រឿង​ឲ្យ​មិត្ត​ប្រុស​ក្មេង​​ក្នុង​ថ្ងៃ​កំណើត

DJ Leng Yein ជនជាតិ​ម៉ាឡេស៊ី​ ​វ័យ​៣១​ឆ្នាំ​បាន​បង្ហាញ​ការ​ស្រឡាញ់​ទៅ​កាន់​មិត្ត​ប្រុស​ក្មេង ដោយ​ចំណាយ​លុយ​​ទិញ​រថយន្ត​មួយ​គ្រឿង​​ទុក​ជា​កាដូ​ពិសេស​សម្រាប់​ថ្ងៃ​ខួប​កំណើត​។

 

DJ ស្រី​អាស៊ី​ម្នាក់​ជះ​លុយ​ទិញ Mercedes ១​គ្រឿង​ឲ្យ​មិត្ត​ប្រុស​ក្មេង​​ក្នុង​ថ្ងៃ​កំណើត

 

​មិត្ត​ប្រុស​របស់ Leng ឈ្មោះ  Peter Siew មាន​វ័យ​២៣​ឆ្នាំ​គឺ​ជា​និស្សិត​មក​ពី​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី និង​កំពុង​សិក្សា​ផ្នែក​ច្បាប់​ក្នុង​សកលវិទ្យាល័យ ​MMU Melaka។ ក្នុង​ថ្ងៃ​ខួប​២៣​ឆ្នាំ​របស់​មិត្ត​ប្រុស Leng បាន​ទិញ​កាដូ​ចំនួន​២៣​ ដោយ​ក្នុង​នោះ​មាន​ឡាន Mercedes ១​គ្រឿង។

 

ចំពោះ​កាដូ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​​បាន​បញ្ចេញ​មតិ សរសើរ Peter Siew ថា​​ជា​បុរស​សំណាង​ដែល​មាន​ DJ ​ដ៏​សិចស៊ី​ប្រចាំ​អាស៊ី​ជា​មិត្ត​ស្រី។ បញ្ជាក់​ថា Leng ធ្លាប់​ជាប់​ឈ្មោះ​ជា DJ ស្រី​អាស៊ី​សិចស៊ី​ជាងគេ​៣​ឆ្នាំ​ជាប់​គ្នា។

 

Leng បាន​និយាយ​ថា មិត្ត​ប្រុស​របស់​នាង​មិន​សូវ​ចេះ​រ៉ូមែនទិក​ទេ តែ​គេ​ជា​មនុស្ស​ម្នាក់​ដែល​តែង​ដឹកនាង​ទៅ​គ្រប់​កន្លែង​ពី​រដ្ឋ Malacca ទៅ​ទីក្រុង Kuala Lumpur ៕

 

DJ ស្រី​អាស៊ី​ម្នាក់​ជះ​លុយ​ទិញ Mercedes ១​គ្រឿង​ឲ្យ​មិត្ត​ប្រុស​ក្មេង​​ក្នុង​ថ្ងៃ​កំណើត

 

DJ ស្រី​អាស៊ី​ម្នាក់​ជះ​លុយ​ទិញ Mercedes ១​គ្រឿង​ឲ្យ​មិត្ត​ប្រុស​ក្មេង​​ក្នុង​ថ្ងៃ​កំណើត

 

DJ ស្រី​អាស៊ី​ម្នាក់​ជះ​លុយ​ទិញ Mercedes ១​គ្រឿង​ឲ្យ​មិត្ត​ប្រុស​ក្មេង​​ក្នុង​ថ្ងៃ​កំណើត

 

DJ ស្រី​អាស៊ី​ម្នាក់​ជះ​លុយ​ទិញ Mercedes ១​គ្រឿង​ឲ្យ​មិត្ត​ប្រុស​ក្មេង​​ក្នុង​ថ្ងៃ​កំណើត

 

 

DJ ស្រី​អាស៊ី​ម្នាក់​ជះ​លុយ​ទិញ Mercedes ១​គ្រឿង​ឲ្យ​មិត្ត​ប្រុស​ក្មេង​​ក្នុង​ថ្ងៃ​កំណើត

 

 

ចុចអាន៖ស្រី​ស្អាត​ម្នាក់​អាច​ធ្វើ​សំឡេង​សត្វ​តុក្កតា Pokémons ដល់​ទៅ​៦៣​ប្រភេទ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ lollipop