Sofia ចំអក​បងស្រី​ដែល​និន្ទា​ស្នេហា​របស់​ខ្លួន

ក្រោយ​ពី​មាន​ដំណឹង​ថា ជា​សង្សារ​នឹង​គ្នា​មក គឺជា​លើក​ដំបូង​ហើយ​ដែល​នាង Sofia Richie តារា​បង្ហាញ​ម៉ូ​ដ​អាយុ​១៨​ឆ្នាំ បាន​ចេញ​មុខ​បញ្ជាក់​ពី​សម្ព័ន្ធភាព​របស់​ខ្លួន​ជាមួយ​លោក Justin Bieber តារាចម្រៀង​ដ៏​លេចធ្លោ​អាយុ​២២​ឆ្នាំ ។

Sofia ជា​កូនស្រី​របស់​លោក Lionel Richie តារាចម្រៀង​ដ៏​ល្បី​បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្តី «Billboard» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​យើង​មាន​សម្ព័ន្ធភាព​យ៉ាង​ពិសេស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។ Justin គឺជា​មនុស្ស​ដែល​មាន​ភាព​ស្រុះស្រួល និង​ជា​រឿង​មួយ​កម្រ​រកបាន​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​សហ​រដ្ឋ​អាមេរិក​» ។

តារា​បង្ហាញ​ម៉ូ​ដ​វ័យក្មេង Sofia បាន​រៀបរាប់​ពី​ការ​រិះគន់​ចំពោះ​រូប​នាង ដែល​ជា​គូស្នេហ៍​ថ្មី​របស់​លោក Justin Bieber ថា «​ខ្ញុំ​នៅ​ចាំ​មុខ​ពួក​និន្ទា​ទាំងនោះ​បាន ហើយ​ពួក​គេ​រមែង​និយាយ​អាក្រក់​លើ​នាង​ខ្ញុំ ។ Nicole Richie.»​។ មាន​ន័យ​ថា នាង Sofia ចង់​សំដៅ​ទៅ​លើ​នាង Nicole Richie គឺ​បងស្រី​អាយុ​៣៤​ឆ្នាំ​របស់​ខ្លួន​។ Sofia បន្ត​ថា «​ខ្ញុំ​ចង់​ប្រាប់​អ្នក​តាម​ការណ៍​ពិត​ថា រឿង​និន្ទា​នោះ​ធ្វើទុក្ខបុកម្នេញ​ដល់​រូប​ខ្ញុំ​មិន​បាន​ទេ ដរាបណា​ខ្ញុំ​នៅ​មាន​សេចក្តីសុខ​» ៕