ឥឡូវនេះ ភ្លើងកំពុងឆេះផ្ទះ នៅក្រោយ​វិទ្យាល័យ «សាមគ្គី» យ៉ាងសន្ធោសន្ធៅ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ខណៈ​នេះ នា​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ២០១៦ អគ្គិភ័យ​កំពុង​តែ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខាងក្រោយ​វិទ្យាល័យ «​សាមគ្គី​» ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ដោយ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ទេ ។ ក្នុង​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ដោយ​កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍ និង​ហៅ​រថយន្ត​ពន្លត់​ផង​ដែរ ។