រញ្ជួយ​ដី​ខ្លាំង​ពុំ​ធ្លាប់​មាននៅ​កូរ៉េ​ខាងត្បូង

យោង​តាម YONHAP ថា រដ្ឋបាល​ឧតុនិយម​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១២ កញ្ញា នៅ​ភាគ​អាគ្នេយ៍​ប្រទេស ។

ការ​រញ្ជួយ​ដី​កម្លាំង​៥,៨​រី​ស្ទ័​រ​នោះ​កើត​មាន​នា​វេលា​ម៉ោង​២០​និង​៣៥​នាទី​ជា​ការ​រញ្ជួយ​ដី​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ ។ ចំណុចកណ្តាល​របស់​វា​ស្ថិត​នៅ​ជិត​តំបន់ NAENAM-MYEON គឺ​នៅ GYEONGJU ចម្ងាយ​៣៧១​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​សេ​អ៊ូ​ល ។ មុន​ការ​រញ្ជួយ​ដី​នេះ​មានការ​រញ្ជួយ​ដី​មួយ​កម្លាំង​៥,១​រី​ស្ទ័​រ ត្រូវ​បាន​កត់សម្គាល់​ឃើញ​នា​វេលា​ម៉ោង​១៩​និង​៤៤​នាទី​ថ្ងៃ​ដដែល​ក្នុង​តំបន់​ជាមួយ​គ្នា​គឺ​នៅ​កន្លែង​មួយ​ចម្ងាយ​៩​គីឡូម៉ែត្រ​ពី​ទីក្រុង GYEONGJU ។

ពុំ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ត្រូវ​បាន​រាយការណ៍​ឡើយ ហើយ​ក្រុមហ៊ុន KOREA HYDRO AND NUCLEAR POWER CO. គូសបញ្ជាក់​ថា ក្នុង​ចំណោម​រេ​អាក់​ទ័​រ​នុយក្លេអ៊ែរ​របស់​ខ្លួន​ពុំ​មាន​រេ​អាក់​ទ័​រ​ណាមួយ​រង​ការ​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី​ទាំងនោះ​ឡើយ ។

ការ​ធ្វើ​ចរាចរណ៍​របស់​រថភ្លើង​លឿន​មួយ​ចំនួន​ត្រូវ​ផ្អាក ៕