Wenger ថា​មិន​ព្រម​ទៅ​ណា​ព្រោះ​ស្រលាញ់​ Arsenal ពេក

Arsene Wenger បាន​និយាយ​ថា​ ក្ដី​ស្រលាញ់​ចំពោះ​ Arsenal ធ្វើ​ឲ្យ​គាត់​បដិសេធ​មិន​ព្រម​ចាក​ចេញ​ទៅ​ដឹក​នាំ​ក្លឹប​ដទៃ​ទៀត​ ពិសេស​គឺ Paris St-Germain ​ដែល​តែង​ដាក់​សំណើ​​មក​ជា​រឿយៗ។

  Wenger ថា​មិន​ព្រម​ទៅ​ណា​ព្រោះ​ស្រលាញ់​ Arsenal ពេក លោក​  Arsene Wenger

 

យោង​តាម​ប្រភព​ពី L’Equipe ក្លឹប​ជើង​ឯក​របស់​បារាំង​ធ្លាប់​ទាក់​ទង​អ្នក​ចាត់​ការ​វ័យ​ ៦៦​ឆ្នាំ​ កាល​ពី​ឆ្នាំ​២០១១, ២០១៣ និង​២០១៤ តែ​ Wenger តែង​បដិសេធ​ជា​និច្ច។​ នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​មិន​ដឹក​នាំ​ PSG លោក​ Wenger ឆ្លើយ​ថា៖ “ខ្ញុំ​តែង​តែ​មាន​ភក្ដីភាព​ជាមួយ​ Arsenal ព្រោះ​ Arsenal ជា​ក្លឹប​មាន​គុណភាព​ស្រប​តាម​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត”។

 

បុរស​មក​ពី​ទី​ក្រុង​ Strasbourg ប្រទេស​បារាំង​ នឹង​ប្រារព្ធ​ខួប​ ២០​ឆ្នាំ​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ Arsenal នៅ​ខែ​ក្រោយ​នេះ​ ហើយ​កុង​ត្រា​របស់​គាត់​ជាមួយ​ក្លឹប​ក៏​នឹង​ផុត​នៅ​ចុង​រដូវ​កាល​នេះ​ដែរ។ ក្នុង​រជ្ជកាល​របស់​លោក​ Wenger ជួយ​ Arsenal លើក​ពាន Premier League ៣ដង និង​ FA Cup ៦ដង តែ​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ភាគ​ខាង​ជើង ខកខាន​ឈ្នះ Premier League ១២​ឆ្នាំ​មក​ហើយ​៕

 

Wenger ថា​មិន​ព្រម​ទៅ​ណា​ព្រោះ​ស្រលាញ់​ Arsenal ពេក

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC