ធ្លាយ Huawei​ ​Mate​ ​9​ ​កាមេរ៉ា​ភ្លោះ​ ​២០​ ​មេហ្គាភិចសែល​​និង RAM​ ​6GB

ព័ត៌មាន​លេច​ធ្លាយ​នៃ​កំពូល​ស្មាតហ្វូន​ម៉ូដែល​ក្រោយ​របស់​ ​Huawei​ ​គឺ​ ​Mate​ ​9​ ​បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្ដាញ​អ៊ីនធឺណិត។

 

ធ្លាយ Huawei​ ​Mate​ ​9​ ​កាមេរ៉ា​ភ្លោះ​ ​២០​ ​មេហ្គាភិចសែល​​និង RAM​ ​6GB

 

តាម​ព័ត៌មាន​ទាំង​នោះ​ ​Mate 9​ ​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​របស់​ ​Leica​ ទំហំ​​ដល់​ទៅ​ ​២០​ ​មេហ្គាភិចសែល​ ​បូក​រួម​ទាំង​មុខងារ​ថត​រូប​ដ៏​សម្បូរ​បែប។ ក្រៅ​ពី​កាមេរ៉ា​ ​និង​​កម្រិត​ចាប់​រូបភាព​ដ៏​ធំ​ហើយ​នោះ​ ​Mate 9​ ​ដំណើរ​ការ​ដោយ​បន្ទះ​ ​Chip​ ​ប្រភេទ​ ​Kirin 960​ ​ហើយ​ ​RAM​ ​6GB​ ​និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android 7.0 Nougat​ ​អម​ជា​មួយ​ ​Laucher​ ​ប្រភេទ​ ​Emotion UI 5.0។

 

Mate 9​ ​ក៏​មាន​បំពាក់​មុខងារ​ស្កេន​ក្រយៅ​ដៃ​សុវត្ថិភាព​ ​ហើយ​ស្មាតហ្វូន​ម៉ូដែល​នេះ​អាច​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នា​ដំណាច់​ឆ្នាំ​ ​២០១៦៕

 

អាន​បន្ត​ ​៖​ ដើម​កំណើត​ ​GPS​ ​អ្នក​រាល់​គ្នា​គួរ​ដឹង
អាន​បន្ត​ ​៖​ ​ទោះ​ដឹង​​​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅ​​ធ្វើ​ឲ្យ​ងាប់​មេ​ជីវិត​ បុរសៗ​នៅ​តែ​​មិន​អើពើ​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​gsmarena