កីឡាកររបស់ក្លិប Crystal Palace ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ធ្ងរ គួរឲ្យរន្ធត់!

អង់គ្លេស៖ ខ្សែការពាររបស់ក្លិប Crystal Palace ដែលមកពីក្របខ័ណ្ឌបាល់ទាត់អង់គ្លេស កីឡាករ Pape Souare បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ កាលពីម្សិលមិញ បណ្តាលឲ្យកីឡាកររូបនេះ រងរបួសធ្ងន់ធ្ងរ ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងលើដងវិថី នៅជិតអាកាសយានដ្ឋាន Heathrow ដែលរថយន្តពីរគ្រឿងបានបើកបុកគ្នា រួចក៏ជ្រេចង្កូតមកបុកទ្រូងផ្លូវពេញទំហឹង ធ្វើឲ្យអ្នកបើកបរ រងរបួសធ្ងន់ និងផ្ទៃរថយន្តត្រូវខូចខាតយ៉ាងដំណំ។ 

យោងតាមប្រភពបានឲ្យដឹងថា អ្នកបើកបរដែលជាម្ចាស់របស់រថយន្តម៉ាក Mercedes G63 ត្រូវបានគេកំណត់អត្តសញ្ញាណបានថា ជាកីឡាករបាល់ទាត់របស់ក្លិប Crystal Palace ឈ្មោះថា Pape Souare វ័យ២៦ឆ្នាំ បានរងរបួសបាក់ជើង និងថ្គាម ហើយក៏ត្រូវបានជួយសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

សាក្សីដែលបានឃើញហេតុការណ៍នេះ បានបញ្ជាក់ប្រាប់ថា រថយន្ត Mercedes G23 ដែលមានតម្លៃជិត ១៦មឺុនដុល្លារ របស់កីឡាកររូបនេះ បានបុកជាមួយរថយន្តមួយតង់ហើយ រួចក៏ជ្រេមកបុកជាមួយទ្រូងផ្លូវមួយតង់ទៀត ធ្វើឲ្យរថយន្តបានរងការខូចខាតយ៉ាងដំណំ ។

ចំពោះក្លិប Crystal Palace វិញក៏បានបញ្ជាក់ជាផ្លូវការផងដែរថា កីឡាកររូបនេះបានរងរបូសបាក់ជើង និងថ្គាមធ្ងន់ធ្ងរ កំពុងសម្រាកនៅមន្ទីរពេទ្យ ហើយនឹងត្រូវអវត្តមានឲ្យក្លិប ក្នុងរយៈពេលយូរផងដែរ ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត