លទ្ធផលបាក់ឌុបបង្ហាញថា សិស្ស៦២ភាគរយអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា

គ្រាន់តែឈ្មោះរបស់នាងត្រូវបានប្រកាសភ្លាមតាមឧគ្ឃោសនសព្ទនៅវិទ្យាល័យព្រះយុគន្ធរ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ កញ្ញា ជា អានឈី ចាប់ផ្ដើមដើរទៅដើរមកពេញទីធ្លាសាលា  ហើយទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះលើផ្ទៃមុខរបស់នាងនៅពេលនោះដែរ។ នាងទើបតែទទួលបានដំណឹងថា ខ្លួនប្រឡងជាប់មធ្យមសិក្សាទុតិយភូមិដោយទទួលបាននិទ្ទេស D។ យុវតីវ័យ១៩ឆ្នាំរូបនេះនិយាយថា “ខ្ញុំមិនដែលមានអារម្មណ៍បែបនេះទេពីមុនមក” ខណៈនាងជូតទឹកភ្នែក ហើយឱបមិត្តភក្ដិម្នាក់របស់នាង។ ក្នុងចំណោមសិស្សទាំង៩៣.៧៥២នាក់ដែលបានចូលរួមប្រឡង កញ្ញា ជា អានឈី ស្ថិតក្នុងចំណោមសិស្សចំនួន៥៥.៧៥៣នាក់ឬស្មើប្រមាណ៦២ភាគរយដែលបានប្រឡងជាប់ និងមានសិទ្ធិបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ បន្ទាប់ពីកំណែទម្រង់ស៊ីជម្រៅបានចូលជាធរមាននៅឆ្នាំ២០១៤ដើម្បីលុបបំបាត់ការរីករាលដាលនៃការសូកប៉ាន់ និងការលួចចម្លង អត្រាប្រឡងជាប់បានធ្លាក់ចុះមកនៅត្រឹម៤០ភាគរយ ហើយបានកើនឡើងបន្តិចវិញដល់៥៦ភាគរយកាលពីឆ្នាំមុន។ សិស្សដែលប្រឡងធ្លាក់អាចព្យាយាមប្រឡងម្ដងទៀតបាននៅឆ្នាំក្រោយ  ឬក៏ចូលសិក្សាវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬចូលបម្រើការងារដោយគ្មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតែម្តង។ នៅឆ្នាំនេះ សិស្សរហូតដល់ទៅ៤០៥នាក់បានជាប់និទ្ទេស A ដោយទទួលបានពិន្ទុ៩០ភាគរយ ឬខ្ពស់ជាងនេះ ពោលគឺកើនឡើងជិត៤ដងបើធៀបទៅនឹងឆ្នាំមុនដែលជាប់ត្រឹម១០៨នាក់ ហើយកើនឡើងខ្ពស់ដាច់បើប្រៀបធៀបទៅឆ្នាំ២០១៤ ដែលជាប់ត្រឹមតែ១១នាក់។ ក្នុងចំណោមសិស្សដែលប្រឡងជាប់នៅឆ្នាំនេះ ២.៨០១នាក់ជាប់និទ្ទេស B ៥.៥៩៥នាក់ជាប់និទ្ទេស C ៨.៨៣៥នាក់ជាប់និទ្ទេស D ហើយ៣៨.១១៧នាក់ដែលស្មើយ៉ាងតិច៥០ភាគរយជាប់និទ្ទេស E។ ដោយប្រឡងធ្លាក់ម្តងកាលពីឆ្នាំមុន កញ្ញា ជា អានឈី នៅតែប្ដេជ្ញាចិត្តដើម្បីបន្តការសិក្សាចាប់យកអាជីពក្នុងឧស្សាហកម្មឱសថ។ នាងនិយាយថា ខ្លួនខំប្រឹងរៀនយ៉ាងខ្លាំង គឺ១០ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុងមួយសប្ដាហ៍ ហើយនាងបានខកខានបរិភោគអាហារជាញឹកញាប់ដើម្បីកុំឱ្យវារំខានដល់ការផ្ចង់អារម្មណ៍រៀនរបស់នាង។ នាងនិយាយទៀតថា ”ពីមុនខ្ញុំមិនដែលខំប្រឹងរៀនដល់ថ្នាក់នេះទេ”។ លទ្ធផលប្រឡងកាលពីឆ្នាំមុនបានដាស់តឿននាង និងជំរុញទឹកចិត្តឱ្យនាងខំរៀន “ដើម្បីខ្ញុំអាចមានការងារល្អធ្វើនៅពេលអនាគត”។ ចំណែកឯយុវជន ជា រស្មីគង្គា អាយុ១៦ឆ្នាំ បានទៅដល់យឺតពេលសម្រាប់ការប្រកាសលទ្ធផលកាលពីថ្ងៃសៅរ៍ […]

The post លទ្ធផលបាក់ឌុបបង្ហាញថា សិស្ស៦២ភាគរយអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា appeared first on The Cambodia Daily.