មេភូមិ​ម្នាក់​​​ក្នុង​​​រាជធានីភ្នំពេញ​​​ត្រូវ​ឆក់​រហូត​ដល់​ស្លាប់​ដោយ​សារ​សាក​​​ថ្ម​​​ទូរស័ព ្ទ​iPhone ដាក់​​​លើ​​​ទ្រូង​​​

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា មេភូមិម្នាក់ត្រូវបានឆក់រហូតដល់ស្លាប់នៅផ្ទះរបស់ខ្លួនក្នុងរាជធានីភ្នំពេញនៅពេលទូរស័ព្ទ iPhone ដែលកំពុងសាកថ្ម នៅលើទ្រូងរបស់គាត់បានផ្ទុះ ពេលគាត់សម្រានលក់។ យោងតាមលោក ស៊ុំ សារី នាយប៉ុស្តិ៍សង្កាត់បានឲ្យដឹងថា លោក គឹម ពៅ អាយុ៤៦ឆ្នាំមេភូមិបន្ទាយក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ ត្រូវបានកូនស្រីរបស់គាត់ប្រទះឃើញស្លាប់បន្ទាប់ពីនាងត្រឡប់មកពីធ្វើការវិញនៅម៉ោងប្រហែល៤រសៀលថ្ងៃអាទិត្យ។ លោក ស៊ុំ សារី បានមានប្រសាសន៍ថា ទូរស័ព្ទ iPhone 5 និងប្រដាប់សាកថ្មដែលមានឌុយសាកបីបានឆេះរោលនិងផ្ទុះបែក ហើយទ្រូងរបស់មេភូមិរូបនោះរងការរលាកយ៉ាងខ្លាំង ដោយធ្វើឲ្យនគរបាលសន្និដ្ឋានថា គាត់ត្រូវបានឆក់ស្លាប់។ លោកបានមានប្រសាសន៍ថា “យើងបានរកឃើញថា ប្រដាប់សាកថ្មនេះបានផ្ទុះដោយបានបញ្ជូនចរន្តអគ្គិសនីតាមរយៈទូរស័ព្ទ iPhone ហើយបានឆក់គាត់រហូតដល់ស្លាប់តែម្តង”។ លោក ស៊ុំ សារី បានថ្លែងថា ប្រដាប់សាកថ្មនោះមានគុណភាពអន់មិនមានម៉ាកយីហោនិងរូបសញ្ញាអ្វីឡើយ។លោកក៏បានលើកឡើងផងដែរថា វាក៏អាចដែរថា នៅពេលចរន្តអគ្គិសនីបានឆេះមកវិញបន្ទាប់ពីដាច់ភ្លើងធ្វើឲ្យភ្លើងបុកយ៉ាងខ្លាំងតាមរយៈប្រដាប់សាកថ្មនោះ។ លោកបានមានប្រសាសន៍ថា “សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ននៅពេលសាកថ្មទូរស័ព្ទ។ សូមកុំនិយាយទូរស័ព្ទឬលេងឧបករណ៍អេឡិចត្រូនិកឱ្យសោះខណៈពេលកំពុងសាកថ្ម”៕សារុន © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post មេភូមិ​ម្នាក់​​​ក្នុង​​​រាជធានីភ្នំពេញ​​​ត្រូវ​ឆក់​រហូត​ដល់​ស្លាប់​ដោយ​សារ​សាក​​​ថ្ម​​​ទូរស័ព ្ទ​iPhone ដាក់​​​លើ​​​ទ្រូង​​​ appeared first on The Cambodia Daily.